CamNews

តើ​នឹង​មាន​អ្វី កើត​ឡើងចំពោះ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អ្នក​ស្រី យីងឡាក់?

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អ្នក​ស្រី យីងឡាក់ បាន​អះអាង​ថា នាង​នឹង​មិន​រត់​ភៀសខ្លួនឡើយ ហើយ​នាង​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស ដែល​អាច​ឲ្យ​នាង​ជាប់ពន្ធនាគាររួចហើយ។

អ្នក​ស្រី យ៉ីងឡាក់ ត្រូវ​បាន​ចោទ​ប្រកាន់ពី​​ការមិនគោរពកាតព្វកិច្ច ដោយ​បរាជ័យ​ក្នុង​ការ​​បញ្ចប់អំពើពុករលួយ និងភាពមិនប្រក្រតី ដែលកើតចេញពីគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី។ សវនាការចុងក្រោយសម្រាប់សាក្សីការពារក្តី នឹង​គ្រោងធ្វើនៅថ្ងៃទី 21 ខែកក្កដានេះ។

បន្ទាប់​មក ផ្នែកព្រហ្មទណ្ឌរបស់តុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយ នឹងបញ្ជាក់ពីកាលបរិច្ឆេទទាំងដើមបណ្តឹង និងចុងចោទ ក្នុងការចេញសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ដែលជាធម្មតាកើតឡើងពីមួយសប្តាហ៍ ឬមិន​ហួស​ពី​មួយ​ខែឡើយ ក្រោយ​ពេល​ដែល​រឿង​ក្តី​ត្រូវ​បាន​បញ្ចប់។

តុលាការត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចមួយនៅខែកញ្ញា។  ប្រសិនបើរកឃើញកំហុស លោកស្រីយីងឡាក់អាចប្រឈមនឹងការជាប់គុករហូតដល់ 10 ឆ្នាំ។

ខុស​ពី ​លោក ថាក់ស៊ីន  លោកស្រីយីងឡាក់ តស៊ូ​ជំនះ​រឿងក្តីនេះរហូតដល់ទី​បញ្ចប់​។ អ្នកស្រីបានប្រាប់​បាងកកប៉ុស្តិ៍ថា៖ «រង់​ចាំ​មើល​ទាំងអស់​គ្នា។ ខ្ញុំនឹងនៅក្នុង​តុលាការ​រហូតដល់ទីបញ្ចប់។ យើងនឹងជួបគ្នានៅទីនោះ»។

នៅថ្ងៃនោះ លោកស្រីយីងឡាក់ អាចត្រូវបានគេឃុំខ្លួនភ្លាមៗ ប្រសិនបើតុលាការកាត់ទោសឲ្យ​ជាប់ពន្ធនាគារ។

អ្នករិះគន់ខ្លះ ជាពិសេសអ្នកប្រឆាំងនយោបាយរបស់លោកស្រី ជឿថាលោកស្រីយីងឡាក់នឹងដើរតាមគន្លងរបស់លោកថាក់ស៊ីន ដែល​ធ្វើការហោះហើរ មុនពេលតុលាការកាត់​ទោស 2 ឆ្នាំក្នុងពន្ធនាគារ ​នៅក្នុងករណីរំលោភដីធ្លី Ratchadaphisek កាល​ពី​ឆ្នាំ 2008 ។ គាត់បាននិរទេសខ្លួនឯង​តាំងពីពេលនោះមក។

លោកស្រីយីងឡាក់ បានច្រានចោលពាក្យ​ទាំងនោះ ដោយ​នាងនិយាយ​ថា បានត្រៀមខ្លួនសម្រាប់ថ្ងៃជំនុំជម្រះរបស់នាង។ នាងបាននិយាយជាមួយនឹងមុខមាំថា៖ «ខ្ញុំត្រៀមខ្លួនប្រឈមមុខនឹងជោគវាសនារបស់​ខ្ញុំ»។

អ្នកសង្កេតការណ៍នយោបាយខ្លះនិយាយថា ប្រសិនបើលោកស្រីយីងឡាក់ស្នាក់នៅក្នុងប្រទេសថៃ ហើយត្រូវជាប់ពន្ធនាគារ ចលាន​ដែល​ចាត់ទុកនាង​ជា​វីរនារីនយោបាយនឹង​កើន​ឡើង ដែលនឹងនាំឱ្យលោកស្រីវិលត្រឡប់មករកឆាកនយោបាយវិញ។

ប៉ុន្តែអ្នកវិភាគមួយចំនួនបាន​និយាយថា ប្រសិនបើនាងត្រូវបានគេរកឃើញថាមានទោស នោះនាងនិង ក្រុមអ្នកប្រឆាំងរបស់គ្រួសារស៊ីណាវ៉ាត្រ នឹងនៅតែមានភាពរឹងមាំ ហើយការកាត់ទោសដាក់គុករបស់នាងនឹងក្លាយជាមូលហេតុនៃការធ្វើ​រដ្ឋប្រហារ។

លោកស្រីយីងឡាក់បាននិយាយថា លោកស្រីមានការជឿជាក់ថាសាក្សី ដែលផ្តល់សក្ខីកម្មនៅក្នុងតុលាការ នឹង​បង្ហាញថានាងគ្មានកំហុសអ្វីទេ។

«ទោះបីជាមានឱកាសឈ្នះ​ត្រឹម​តែ​1 ភាគរយក៏ដោយ ខ្ញុំនឹងបន្តខំប្រឹងអោយអស់ពីលទ្ធភាព ដើម្បីបង្ហាញថាខ្ញុំគ្មានកំហុស» អ្នក​ស្រី​បន្ត​ទៀត​ថា៖ «​យើងជឿថាឱកាស 1 ភាគ​រយ អាចនឹងកើនឡើង។ យើងនឹងបន្តដើរ​ទៅ​មុខ តាមដែលអាចធ្វើទៅបាន»។

នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​តស៊ូ​ស្រប​ច្បាប់ អ្នក​ស្រី​យីង​ឡាក់ និង​ក្រុម​ស្របច្បាប់របស់គាត់​ បានស្នើសុំតុលាការកំពូលកាល​ពី​សប្តាហ៍​មុន ឲ្យ​ស្វែងរកសេចក្តីសម្រេចពីតុលាការធម្មនុញ្ញ ក្នុងដំណើរការនីតិវិធីពាក់ព័ន្ធនឹងករណីរបស់គាត់។

គាត់​បាន​ស្នើសុំ​ឲ្យ​ច្បាប់​តុលាការធម្មនុញ្ញ ដំណើរការនីតិវិធីពាក់ព័ន្ធនឹងករណីរបស់គាត់ ផ្អែក​ទៅ​លើ​ច្បាប់ ១៩៩៩ នៅ​លើ​ ក្នុង​ព្រហ្មទណ្ឌរបស់តុលាការកំពូល សម្រាប់អ្នកកាន់តំណែងនយោបាយ។

អតីតនាយករដ្ឋមន្ត្រីថៃ  រូប​នេះ​លើក​ឡើង​ថា៖ «នេះ​គឺ​ជា​ការ​តស៊ូ​ប្រឆាំង ​លំបាក​បំផុត ដែល​ខ្ញុំ​ត្រូវ​ទទួល​ក្នុង​ជីវិត​របស់​ខ្ញុំ»៕

ប្រែសម្រួល៖ High

ប្រភព៖ Bangkok Post