CamNews

ទិច​និក​ងាយៗ ​ធ្វើ​ឲ្យនារី​បាត់​មុខអ្នក​មិនបាន

តើ​អ្នក​ក​ម្លោះៗ​ទាំងឡាយ​មាន​ដឹង​ទេ​ថា ក្រមុំៗ​គេ​ចូលចិត្ត​ច​រឹត និង​លក្ខណៈ​បែបណា​ខ្លះ​ទៅ​? បើ​ចង់ដឹង សូម​អាន​អត្ថបទ​ដ៏​ខ្លី​ដែល ហាស ហាស ហា លើកយក​មក​បង្ហាញ និង​សម្រាប់​ណែនាំ​សំរាប់​ដល់​កម្លោះៗ​ទាំងអស់​យក​ទៅ​ប្រើប្រាស់ ដើម្បី​យកចិត្តយកថ្លើម​នាងក្រមុំៗ​….​។ មិន​ពិបាក​ទេ អ្នក​ទាំងអស់គ្នា​សុទ្ធតែ​អាចធ្វើ​បាន ព្រោះ​មាន​ច​រឹត​និស្ស័យ​ខ្លះ យើង​ក៏​ធ្លាប់ធ្វើ​ជា​ប្រចាំ​ស្រាប់​ទៅហើយ​។ សូម​មក​មើល​ទាំងអស់​គ្នា​ថា តើ​មាន​អ្វី​ខ្លះ​ទៅ​?

១-​ ​នារីៗ​ចូលចិត្ត​បុរស​ដែល​ចេះ​ផ្តល់​កិត្តិយស​ដល់​រូបនាង ទាំង​នៅ​ចំពោះមុខ និង​នៅ​ក្រោយខ្នង
២-​ ​ចូលចិត្ត​បុរសៗ​ដែល​និយាយ​ពិរោះ ទន់ភ្លន់ ផ្អែម​ល្ហែម តែ​មិន​ម្ញែ​ក ឬ​ទន់ជ្រាយ និង​បង្កប់​នូវ​ភាពម៉ឺងម៉ាត់ ប្រាកដប្រជា​។​
៣-​ ​ចូលចិត្ត​បុរស​ដែល​ញញឹម​ច្រើន និង​មាន​អា​រម្ម​ណ៏​កំប្លុក​កំប្លែង ចេះ​លេងសើច​ច្រើន មិន​មុខក្រញូវ​។​
៤-​ ​ចូលចិត្ត​បុរស​ដែល​ពូកែ​យកចិត្តយកថ្លើម ដឹង​ទុក្ខ​ធុរៈ​របស់​នាង និង​ចេះ​ជួយ​ពេល​នាង​មាន​អាសន្ន​។​
៥-​ ​ចូលចិត្ត​បុរស​ដែល​មើលទៅ​គួរឱ្យ​កក់ក្តៅ អាច​ពឹងពាក់ និង​ការពារ​នាង​បាន​។​
៦-​ ​ចូលចិត្ត​បុរស​ដែល​ក្លាហាន ពូកែ មាន​ភាពជា​អ្នកដឹកនាំ តែ​មិនមែន​សំខាន់​តែ​ខ្លួនឯង ហើយ​មើលងាយ​អ្នក​ដទៃ​នោះ​ឡើយ ។​
៧-​ ​ចូលចិត្ត​បុរស​ដែល​ចេះ​អង្វរ​លន់តួ (​បើ​ពេល​ដែល​ខ្លួនឯង​ថា​បាន​ធ្វើ​ខុស​ផង​នោះ ពាក្យ​ថា​សុំទោស​ទៅ​កាន់​នាង​មាន​អី​ពិបាក​និយាយ​ទៅ​? ) ។​
៨-​ ​ចូលចិត្ត​បុរស​ដែល​ចេះ​ស្លៀកពាក់​សមរម្យ ស្អាតបាត មាន​អនាម័យ មាន​ក្លិនក្រអូប​គួរ​ឱ្យ​ចង់​នៅ​ជិត ។​
៩-​ ​ចូលចិត្ត​បុរស​ដែល​នឹងធឹង ពីមុន​យ៉ាងម៉េច ឥលូវ​ក៏​នៅ​តែ​ដូច​មុន​ដដែល ។​
១០-​ ​ចូលចិត្ត​បុរស​ដែល​មាន​ភាពស្មោះត្រង់ និង​មាន​ដំណឹង ទោះ​ជា​ពេល​ទៅ​ណា​មក​ណា​ប្រាប់​នាង​ខ្លះ​ផង កុំ​បាត់​ដំណឹង ។​

​យ៉ាងម៉េច​ដែរ​….? វិធី​ងាយៗ ទិច​និក​កំប៉ិកកំប៉ុក​ទាំងនេះ គួរតែ​អាច​យក​ទៅ​ប្រើប្រាស់​សាកល្បង​ជា​មួយ​ក្រមុំៗ​ដែល​ស្ថិត​ក្នុង​បេះដូង​ខ្លះទៅ​ក្រែងលោ​នាង​ទន់​ចិត្ត ហើយ​ងាក​មក​ចាប់​អារម្មណ៍​ចង់​នៅក្បែរ​អ្នក​គ្រប់ពេល​មិន​អាច​ឃ្លាត​បាន ៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង