មើលទៅប្រហែលជា Justin Bieber ត្រូវបានគេដាក់ ឈ្មោះក្នុងបញ្ជីស្បែកខ្មៅ រួចបាត់ទៅហើយ បានជា ក្លឹបនៅឯរដ្ឋ Miami បដិសេធ តារាចំរៀងល្បី ដូច Justin Bieber នេះមិនអោយ ចូលលេង កំសាន្ត ។

បើតាមប្រភព ព័ត៌មានមកពី រដ្ឋ Miami បានអោយដឹងថា Justin Bieber បានធ្វើដំណើរទៅ ដើរលេងនៅ Miami ដែលជាផ្ទះចាស់ របស់ខ្លួន ។ Justin Bieber បានអោយអ្នក ដំណាងខ្លួន ខលទៅកក់តុ ខ្លះនៅឯ ក្លឹបធំៗ ៣ នៅរដ្ឋ Miami ដូចជា LIV, Story, Adore ជាដើម ។ ចំលើយ ដែល ទទួលបាន គឺអវិជ្ជមានព្រោះថា Justin Bieber មិនទាន់គ្រប់អាយុ ២១ ឆ្នាំដើម្បី ចូលលេង ក្លឹបទេ ។ តែក្លឹបទាំងនោះ ក៏បានសុំអោយ Justin Bieber សំដែងនៅទីនោះ ដែរព្រោះអ្នកសំដែង មិនចាំបាច់ គិតអាយុទេ តែ Justin Bieber បដិសេធ ។

តាមពិតទៅ ក្លឹបធំៗទាំង ៣ នោះសុទ្ធតែ ធ្លាប់ទទួល Justin Bieber ដៃពីរ កាលពីមុនពេល ដែល តារា វ័យក្មេងម្នាក់នេះ មានរឿង ប្រណាំងឡាន ខុសច្បាប់ ហើយនិង បើកបរក្រោម ឥទ្ធិពល ជាតិស្រវឹង នៅ រដ្ឋ Miami រួចមក ក៏ក្លាយទៅជាដូចនេះទៅ ។ មើលទៅ Justin Bieber ប្រហែល ជា គ្មានកន្លែងណាត្រូវ ទៅទេ នៅឯរដ្ឋ Miami នេះ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton