CamNews

នគរបាលការពារសេតវិមាន បាញ់សម្លាប់ស្ដ្រីម្នាក់ បន្ទាប់ពីនាងបានបុករបាំង(វីដេអូ)

ស្ដ្រី​ម្នាក់​បើកបរ​រថយន្ដ​ពណ៌​ខ្មៅ​មួយគ្រឿង បំ​បុក​របាំង​សន្ដិសុខ​របស់​សេត​វិមាន ភ្លាមនោះ​ក្រុម​នគរ​បាល​ក៏បាន​ដេញចាប់ តាម​ដងផ្លូវ ធ្វើឱ្យ​កក្រើក​ពេញ​មួយ​តំបន់ ចាប់ពី​វិមាន​ប្រធានាធិបតី ទៅដល់​អាគារ​សភា​អាមេរិក។ ចុងក្រោយ ស្ដ្រី​ម្នាក់​នោះ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រថយន្ដ។

ប្រជាជន នាំគ្នា​គេចខ្លួន ។ រូប ៖ AFP

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ៣តុលា (ម៉ោង​នៅ​អាមេរិក)។ ក្រុម​តំណាង​រាស្ដ្រ បានឱ្យដឹងថា ពួកគេ​ឮ​សម្លេង​គ្រាប់កាំភ្លើង​ប្រហែល ៦គ្រាប់។ ភ្លាមនោះ នគរ​បាល​​ក៏បាន​ឡោម​ព័ន្ធ​អាគារ ខណៈដែល​រថយន្ដ​សង្គ្រោះបន្ទាន់​ជាច្រើន​គ្រឿង បាន​មកដល់​កន្លែងកើតហេតុ។ ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​តំបន់ភ្នំ Capitol និង​ក្រុម​អ្នកធ្វើច្បាប់ ក៏​នាំគ្នា​រត់​ចូល​អាគារ រក​ទី​សុវត្ថិភាព។

មូល​ហេតុដែល​នាំឱ្យមាន​បញ្ហា​នេះ​កើតឡើង គឺ​ដោយសារ​ស្ដ្រី​ម្នាក់ បើកបរ​រថយន្ដ​ពណ៌​ខ្មៅ​​មួយ​គ្រឿង មានបំណង​បុក​ចូល​របាំង​សន្ដិសុខ​របស់​សេត​វិមាន។ នគរបាល ក៏បាន​ដេញតាម ប៉ុន្ដែ​រថយន្ដ​ពណ៌​ខ្មៅ​នោះ បាន​ព្យាយាម​គេចខ្លួន ធ្វើឱ្យ​នគរបាល​ខ្លះ រងរបួស នាំឱ្យ​នគរបាល​ប្រើ​រថយន្ដ តាម​ប្រមាញ់​នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង ចន្លោះ​សេត​វិមាន និង​វិមាន​រដ្ឋសភា។

ចុងក្រោយ នគរបាល​បាន​តាម​ទាន់ និង​បាន​ភ្ជង់​កាំភ្លើង​ដាក់​ស្ដ្រី​ដែល​នៅក្នុង​រថយន្ដ​នោះ។ ជា​លទ្ធផល ស្ដ្រី​នោះ​ត្រូវ​នគរបាល បាញ់សម្លាប់។ នៅក្នុង​រថយន្ដ គេ​ឃើញ​មាន​កុមារី​អាយុ ១ឆ្នាំ​ម្នាក់​ផងដែរ ប៉ុន្ដែ នាង​មិនបាន​រងរបួស​នោះទេ ដោយ​ត្រូវបាន​នាំទៅ​កាន់​កន្លែង​សុវត្ថិភាព។ ហេតុការណ៍​នេះ ក៏បាន​បណ្ដាលឱ្យ​នគរបាល​ខ្លះ រងរបួស​ផងដែរ។

លោកស្រី Cathy Lanier អធិការនគរបាល​ក្រុង បានប្រកាសថា ស្ដ្រី​នោះបាន​បាត់បង់​ជីវិត។ Cathy Lanier បន្ដថា ហេតុការណ៍​នេះ “ទំនង​មិនមែនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ។ វា​ជាការ​ដេញតាម​ចាប់​ដែល​ប្រើប្រាស់​ពេល​យូរ។ មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​ត្រូវបាន​បុក និង​មានបំណង​រំលោភ​ទៅលើ​ក្រវាត់​សន្ដិសុខ​ចំនួន​ពីរ របស់​សេត​វិមាន។

ទិដ្ឋភាព​នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា

សេត​វិមាន​ដែលមាន​ចម្ងាយ​ប្រហែល ១,៦គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន។ ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក ក៏ត្រូវ​បានដាក់​ពង្រាយ​នៅ​ជុំវិញ​វិមាន​ប្រធានាធិបតី Barack Obama ។

ស្ដ្រី​បង្កហេតុ ត្រូវគេ​ស្គាល់​ថា មាន​អាយុ ៣៤ឆ្នាំ និង​មាន​ការងារ​ត្រឹមត្រូវ។ បច្ចុប្បន្ន នគរបាល​កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​សកម្មភាព​របស់​នាង។

ករណី​ខាងលើនេះ បានកើត​ឡើង​ក្នុងអំឡុងពេល​រដ្ឋាភិបាល​អាមេរិក ត្រូវ​បិទទ្វារ ចាប់ពី​ថ្ងៃទី ១តុលា បន្ទាប់ពី​សភា មិនអាច​រកបាន​ឯកភាព​ស្ដីអំពី​ថវិកា​សម្រាប់​រដ្ឋាភិបាល។ បញ្ហា​បែបនេះ បាន​កើតឡើង​ចំនួន ១៧លើក ចាប់ពី​ឆ្នាំ ១៩៧៧ ក្នុងនោះ មាន​ករណីខ្លះ បានអូសបន្លាយ​រហូត​ដល់ ២១ថ្ងៃ ។

<object width="498" height="426" data="http://www.youtube.com/v/_gOux7w3dSI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_gOux7w3dSI&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Telegraph/AFP