CamNews

ធ្លាប់ពុលឡាន ដែរឬទេ? ១០វិធីសាស្រ្ត អាចជួយលោកអ្នក ដែលពុលឡានបាន

១– ផឹកទឹកខ្មេះបន្តិច៖  មុននឹងឡើងជិះលើរថយន្តគ្រប់ប្រភេទ ត្រូវផឹកទឹកក្តៅឧណ្ហៗលាយជាមួយទឹកខ្មេះបន្តិច  ដើម្បីជួយកាត់បន្ថយការពុលរថយន្ត។

២– បិតកៅអៀកលើសន្លាក់ឆ្អឹងពីលើរន្ឋផ្ចិត៖ ដំបូងអ្នកអាចប្រើបន្ទះខ្ញីស្រស់ ឬ បន្ទក់ទឹកប្តេងខ្យល់ ២ ទៅ ៣ដំណក់ ចូលរន្ឋផ្ចិត  រួចហើយយកកៅអៀកបិតបំបាត់ការឈឺចាប់សន្លាក់ឆ្អឹង ឬ ស្កុតបិតដំបៅបិតលើរន្ឋផ្ចិត។

៣ –ត្រូវរកទីតាំងអង្គុយឲ្យបានសមស្រប៖ ការជ្រើសរើសកន្លែងអង្គុយនៅក្នុងរថយន្តក្រុងក៏ជាកត្តាសំខាន់ដែរ  ដូច្នេះ  ត្រូវអង្គុយបែរមុខមកខាងមុខស្របទិសរថយន្ត ដែលកំពុងបើកបរ ហើយកន្លែងអង្គុយត្រូវឲ្យមានខ្យល់អាកាសចេញចូលស្រួល និង កៅអីកុំឲ្យញ័ររញ្ជួយដល់ក្បាល ទើបពុំមានអាការៈពុលរថយន្ត។

៤– មិនត្រូវទទួលទានផ្អែមពេក និងផឹកគ្រឿងស្រវឹង៖  មុនពេលធ្វើដំណើរតាមរថយន្តផ្សេងៗ មិនត្រូវទទួលទានផ្អែមពេកទេ  អាចទទួលទានផ្អែមត្រឹមតែ  ៧០ ទៅ ៩០ភាគរយបានហើយ  ជាពិសេសមិនត្រូវទទួលទានអាហារសាច់ច្រើនពេក ព្រោះវាអាចធ្វើឲ្យក្អួតចេញមកវិញ។ ម្យ៉ាងទៀតមុននិងចេញដំណើរ  ការមិនទទួលទានអ្វីសោះ ហើយផឹកគ្រឿងស្រវឹងនោះ និងងាយធ្វើឲ្យលោកអ្នកមានអាការៈពុលរថយន្តដែរ។

៥ –ផឹកតែចាស់  ៖  មុនពេលឡើងជិះរថយន្ត  កាណូតឬ នាវា  គួរផឹកតែធុងឲ្យចាស់ពី១ ទៅ២ ពែង  ធ្វើយ៉ាងនេះមិនគ្រាន់តែឲ្យអ្នកមិនងងុយគេងប៉ុណ្ណោះទេ  ថែមទាំងដាស់អារម្មណ៍ ភ្លឺថ្លាទៀតផង   ដែលធ្វើឲ្យការធ្វើដំណើររបស់អ្នកមិនមានអាការវិលមុខ  និងក្អួតចង្អោរ។

៦ –ទទួលទានខ្ញីស្រស់បន្តិច៖  មុនពេលឡើងជិះរថយន្ត  ប្រសិនបើលោកអ្នកទទួលទានខ្ញីបន្តិច ឬ ដាក់តាមខ្លួន ២-៣បន្ទះ  ហើយនៅពេលមានអារម្មណ៍ថា មានអាការឈឺក្បាល  ត្រូវបៀមវាមួយបន្ទះ។  ម្យ៉ាងទៀតលោកអ្នកអាចយកបន្ទះខ្ញីស្រស់មកហិតឲ្យបានញឹកញាប់  ព្រោះវាអាចជួយឲ្យការដកដង្ហើមចេញចូលបានស្រួល។  ក្រៅពីនេះគេក៏អាចប្រើវិធីសាមញ្ញមួយផ្សេងទៀត  គឺហាន់ខ្ញីស្រស់មួយបន្ទះតូច យកទៅដាក់ចំកណ្តាលបាទដៃហើយបិតស្កុតដំបៅពីលើ  ដោយបុរសបាទដៃឆ្វេង  និង ស្ត្រីបិតបាទដៃស្តាំ។

៧–លាបប្រេងខ្យល់  ប្រេងកូឡា ឬ ថ្នាំដុសធ្មេញ៖  ពេលជិះរថយន្ត កាណូតឬ កាប៉ាល់  បើមានអាការៈធេងធោងខ្លាំង  ឈឺក្បាល  វិលមុខរកក្អួតចង្អោរ  ត្រូវប្រញាប់ប្រញាល់លាបប្រេងខ្យល់  ប្រេងកូឡាឬ ថ្នាំដុសធ្មេញ នៅត្រងសៀតផ្កាទាំងសងខាង និង លាបនៅក្រោមរន្ឋច្រមុះឈ្លីចុះឡើង ហើយមួយសន្ទះក្រោយមកនឹងស្វាងឡើងវិញ។

៨– បៀមសម្បកក្រូចស្រស់៖  លោកអ្នកគួរសាកល្បងវិធីដ៏សាមញ្ញមួយបែបទៀត  គឺនៅពេលដែលមានអារម្មណ៍ថា ចងពុលរថយន្តអាចបៀមសម្បកក្រូចឃ្វិច ឬ ក្រូចពោធ៏សាត់មួយចំណិតតូច  វានិងឲ្យអារម្មណ៍ស្រល់ស្រាយភ្លាមៗជាមិនខាន់។ ម្យ៉ាងទៀតគេក៏អាចច្របាច់សម្បកក្រូចដាក់ស្បែកក៏ធ្វើការដកដង្ហើមបានស្រួល  និងមានអារម្មណ៍ ស្រស់ស្រាយដែរ។

៩ –បង្ការហ៊ឹងត្រចៀកពេលជិះយន្តហោះ ៖ អ្នកជិះយន្តហោះនៅពេលយន្តហោះហោះឡើង  និង ចុះម្តងៗ ធ្វើឲ្យហ៊ឹងត្រចៀក  តើត្រូវធ្វើយ៉ាងណា?  លោកអ្នកអាចច្របាច់ច្រមុះទាំងពីរ  និង  បិតមាត់ឲ្យជិតហើយចាប់ផ្តើមបំប៉ោងមាត់។  ធ្វើដូចនេះលោកអ្នកអាចនិងមានអារម្មណ៍ថា ធូរហ៊ឹងនៅក្នុងត្រចៀកទាំងសងខាងបញ្ចញទៅក្រៅអស់  ធ្វើឲ្យលោកអ្នកបានស្រួលខ្លួនដូចធម្មតាវិញ។

១០ –ទទួលទានអាហារដែរមិនធ្វើទុក្ខក្រពះ៖  ធ្វើដំណើរលើរថយន្តផ្សេងៗគប្បីទទួលទានផ្លែអូលីវឬ  ក្រូចឆ្មារ  បៀម ឬ ទំពាស្វាយខ្ចី  ស្ករហឺរ  ស្ករជូអែមឬ  ទទួលទាននំប្រៃ  ដែលជាប្រភេទនំក្រៀម ដើម្បីជួយពង្រាវទឹកក្រពះ ។ ផឹក ភេសជ្ជៈមានហា្គសខ្លះ ឬ ទឹកភេសជ្ជៈមានជាតិកាបូណាតដទៃទៀត   ធានាថាមិនមានអាការពុលរថយន្ត  ឬ  ពុល រលកឡើយ៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង