(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលតារាសម្ដែងស្រីលេចធ្លោ រឿងតម្លៃខោអាវខ្លាំងជាងគេ នាពេលបច្ចុប្បន្ន កញ្ញា ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាតារាជាប់ឈ្មោះជា អ្នកពូកែលែងប្រេនៗ (ម៉ាកល្បី) ស្លៀកសម្លៀកបំពាក់មានតម្លៃថ្លែកប់ពពក លែងហ៊ាននិយាយាពី តម្លៃសម្លៀកបំពាក់របស់ នាងដូចពេលមុនៗ ពោលនាងបែរជាព្យាយាមមកលាក់បាំង ផ្ទុយសស្រឡះពីគ្រាមុន នាងតែងតែប្រាប់ពីតម្លៃដល់មហាជន ពីតម្លៃខោអាវ ដែលមានតម្លៃខ្ពស់ហួសពីការស្មាន។

គេនៅចាំបានថា គ្រាន់តែ ព្រីម លីហ្សា បង្ហើបពីតម្លៃសម្លៀកបំពាក់ ដែលបានស្លៀកចូលរួមក្នុងថ្ងៃមង្គលការ លោកវីជេ រតនា មានតម្លៃ១ម៉ឺនដុល្លារជាង ត្រូវបានគេយកមកត្រូល និយាយចំអកឡកឡឺយជិតមួយខែ ។ សូម្បីតែតារាហ្វេសប៊ុកល្បី Pey Pey Dy ក៏ឌឺដងស៊កសៀតឲ្យនាងថា ជាតារាប្រេនៗដែរ។ ក្រោយពី ព្រីម លីហ្សា ប្រាប់តម្លៃហើយ មានការឌឺដង ផ្លែផ្កាពីមហាជនបែបនេះ នាងក៏លែងហ៊ានប្រាប់ពីតម្លៃឈុតក្រោយទៀតហើយ ព្រោះខ្លាចរងព្យុះភ្លៀងសំឡេងរិះគន់ទៀត។

ប្អូនស្រី កញ្ញា ព្រីម លីហ្សា ដែលជាអ្នកនាំពាក្យរបស់កញ្ញា ព្រីម លីហ្សា បានប្រាប់ Khmertalking ថា «បងអើយ មិនប្រាប់ពីតម្លៃខោអាវ បងហ្សាទៀតទេ ព្រោះលើកមុនបានមេរៀនម្ដងហើយ សុខចិត្តឲ្យគេស្វែងយល់ដោយខ្លួនឯងចុះ ។ ព្រោះខោអាវប្រេនអស់ហ្នឹង! យើងយកលុយទៅទិញមកស្លៀក ដើម្បីលើកមុខលើកមាត់សិល្បៈខ្មែរ កុំឲ្យគេថា អ្នកសិល្បៈយើងអន់ថយ ព្រោះប្រទេសជិតខាងយើង គេទៅដល់ហូលីវូតហើយ យើងនៅតែនិន្ទាគ្នានៅហ្នឹង..!»។

ប្អូនស្រី ព្រីម លីហ្សា ដដែលបានបន្តទៀតថា «សម្រាប់របស់ប្រេន ដែលមានម៉ាកសញ្ញាល្បីៗ ស្បែកជើងតម្លៃចាប់ពីពាន់ដុល្លារឡើងទៅ ចំណែករ៉ូបអីក៏ទៅហ្នឹងដែរ ហើយការចូលរួមកម្មវិធីផ្សេងៗ ហ្សា បានគិតគូរស្ទាយស្លៀកពាក់យ៉ាងល្អិតល្អន់ យើងមើលគំរូ តែយើងមិនចំឡងទេ។ សូមឲ្យយើងចេះឲ្យតម្លៃលើអ្នកសិល្បៈខ្មែរផង កុំឃើញគេចេះតែថាគេ ព្រោះនាងប្រើញើសឈាម ដើម្បីបានរបស់អស់ទាំងនោះមកប្រើ»។

ជាការពិតព្រីម លីហ្សា នាងហាក់មានប្រជាប្រិយភាព ខាងក្រៅស្រុក ច្រើនជាងក្នុងស្រុក ព្រោះគេស្គាល់នាង ព្រោះប្រើផលិតផលប្រេនៗ តោះទស្សនាស្ទីល សម្លៀកបំពាក់ថ្លៃៗរបស់នាង បន្តិចមើល!

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង