CamNews

មាន​នរណា​ធ្លាប់​ជួប​ទេ.! បុរស​ម្នាក់​ទើប​មក​ធ្វើ​ការ​បាន​២ថ្ងៃ ដេក​លក់​លើ​តុ​ធ្វើ​ការ ត្រូវ​មិត្ត​..

(កាណាដា)៖ រូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានបង្ហោះនៅលើប្រព័ន្ធអ៉ីនធឺ​ណេត ដែលបង្ហាញពីបុរសម្នាក់ ឈ្មោះ Eduard Paraschivescu ត្រូវមិត្តភក្តិរួមការងារ ជាច្រើននាក់ លួចថតជាមួយគាត់ ខណៈ​ដែលបុរសរូបនេះ កំពុងលង់​លក់ក្នុងដំណេក ប្រមាណ ២០នាទី ក្នុងម៉ោងបំពេញការងារ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

Paraschivescu ទើបតែមកហ្វឹកហាត់ការងារ នៅក្នុងក្រុមហ៊ុន software មួយឈ្មោះ GSoft បានពីរថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃទីពីរ កំឡុងពេលបំពេញការងារ គាត់ក៏ដេកលក់មួយស្របក់ធំ ធ្វើឲ្យមិត្តភក្តិដែលធ្វើការជាមួ យឃើញដូច្នោះ នាំគ្នាលួចថតរូបជាមួយទុកជាអនុស្សាវរីយ៍ ក្រោមទឹកមុខដ៏រីក​រាយទៀតផង។

Paraschivescu និយាយថា គាត់កើតរោគខ្វះឈាមក្រហម ហើយតែងមានអារម្មណ៍ហត់នឿយច្រើន ទើបដេកលក់មួយសន្ទុះហើយភ្ញាក់ឡើង ឃើញគេលួចថតបែបនេះ ធ្វើឲ្យគាត់អស់សំណើច ដោយការហួសចិត្តជាខ្លាំង ហើយហេតុការណ៍នេះ មិនបានធ្វើឲ្យគាត់ត្រូវបណ្តេញចេញពីការងារទេ គ្រាន់តែគាត់នឹងព្យាយាមធ្វើអ្វីមួយ មិនឲ្យងងុយដេកក្នុងម៉ោងការងារទៀតឡើយ។ Paraschivescu បានបង្ហោះរូបភាព ដែលមិត្តលួចថតជាមួយពេលដេកលក់នេះ នៅលើបណ្តាញសង្គមហើយក៏មាន អ្នកចូលទស្សនាច្រើនគួរសមដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី