(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី មានទម្រង់មុខស្រស់ស្អាត និងបានធ្វើការដោះដូចង្កិះលេខ ក្លាយជាមនុស្សស្រីពេញលក្ខណៈ កញ្ញា ប៉ុបពី ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីលេចធ្លាយរូបថត ស្ទើរអាក្រាតកាយរបស់នាង ពាសពេញបណ្តាញសង្គមយក្ស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល បន្តចែករំលែកពីមួយទៅមួយ ព្រោងព្រាត។

រូបថត របស់តារាស្រី ដែលឆក់ប្រជាប្រិយភាពល្បីល្បាញ តាមរយៈតួសម្តែងជាមនុស្សភេទទី៣ នាង ប៉ុប ពី បានបង្ហាញវត្តមាន ជាមួយរូបរាងអាក្រាតកាយ ស្ទើរទាំងស្រុង គ្រាន់តែបិទបាំងកន្លែងសំខាន់ បន្តិចប៉ុណ្ណោះ ។ ប៉ុន្តែគេមិនបានដឹង ពីចេតនានៃការបង្ហោះរូបភាពនេះ ក្នុងគោលបំណងអ្វីឡើយ។ ម្យ៉ាងទៀត គេពុំទាន់ដឹងទេថា វាជាចេតនារបស់ខ្លួននាងផ្ទាល់ ឬជាការបង្កើត Account ហ្វេសប៊ុកក្លែងបន្លំ រួចកាត់តភ្ជាប់ពីសំណាក់ក្រុមមនុស្សខិលខូច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាង ឬយ៉ាងណាទេ។

ជាមួយគ្នានឹងការបង្ហោះរូប បែបនេះ ប៉ុប ពី ក៏បានសរសេរថា «សុំ Post រូបមួយទៀត ឈប់ហើយ!» ។ Khmertalking មិនអាចសុំការបកស្រាយពីនាង ប៉ុប ពី បានទេ នៅព្រឹកថ្ងៃទី០៨ខែមេសានេះ។

នាពេលកន្លង មកទស្សនិកជនធ្លាប់តែ បានទស្សនាជាមួយការបង្ហាញរូបរាង កាយអាក្រាត របស់តារាបរទេស ដែលគេគិតថា ការថតរូបអាក្រាត កាយទាំងស្រុង នេះជារឿងធម្មតា។ តែថ្ងៃនេះ នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជទៅទស្សនារូបភាព នាង ប៉ុប ពី តារាភេទទី៣របស់ខ្មែរ ថតអាក្រាតកាយបែបអឺរ៉ុបវិញម្ដង តើទស្សនិជនយល់ យ៉ាងណាដែរ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង