ព័ត៌មានជាតិ & បច្ចេកវិទ្យា ៖ ដូចអ្វីដែលលោកអ្នកគ្រប់គ្នាប្រហែលជាបានស្គាល់រួចទៅហើយអំពីវគ្គ បណ្តុះបណ្តាល Samsung Tech Institute ដែលជាថ្នាក់បណ្តុះបណ្តាលជំនាញបច្ចេកទេស ជួសជុល ទូរស័ព្ទដៃទំនើប សាមសុង ស្មាតហ្វូន ត្រូវបានបញ្ចប់វគ្គជាមួយលទ្ធផលប្រកបដោយផ្លែផ្កាក្រោយរយៈ ពេលជា ច្រើនខែ នៃការយក ចិ ត្តទុកដាក់ និងខិតខំប្រឹងប្រែង សិស្សនិស្សិតទំាងអស់បានសម្រេច គោលដៅរបស់ពួកគេដោយទទួល បានលទ្ធផលសិក្សាគួរជាទីគាប់ចិត្ត ដែលជាធនធាន ដ៏មានសក្តា នុ ពលសម្រាប់អនាគតការងារដ៏ភ្លឺស្វាង ក៏ដូចជាបង្កើនធនធានមនុស្ស ដល់សង្គមជាតិ ទំាងមូល ផង ដែរ ។ ទន្ទឹមពេលនេះផងដែរ សិស្សឆ្នើមចំនួន 5 រូបពីវគ្គបណ្តុះបណ្តាល ដែល មានឈ្មោះដូចជា និស្សិត ថា វេហា, និស្សិត ណេង បូរ៉ា, និស្សិត លី វណ្ណណយ, និស្សិត ហ៊ួរ ប៊ុនឡេង និងនិស្សិត ទុម បូរិទ្ធ ដែលពួកគេទំាងអស់នេះ ត្រូវបានជ្រើសរើសដើម្បីបំពេញ វគ្គ សាកល្បងការងាររយៈពេល 3 ខែ នៅការិយាល័យ បម្រើសេវាអតិថិជន Samsung សាខារាជធានីភ្នំពេញ ហើយពួកគេទំាង នោះនឹងមាន ឱកាស ក្លាយជាបុគ្គលិក ពេញសិទ្ធិពីក្រុមហ៊ុន Samsung ផងដែរ។

យោងតាមកិច្ចសម្ភាសន៍ជាមួយនិស្សិត លី វណ្ណណយ ជានិស្សិតឆ្នើមម្នាក់របស់វគ្គបណ្តុះ បណ្តាល Samsung Tech Institute ជំនាន់ទី១នេះ បានឲ្យដឹងថា “ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាល ជ្រៅដល់ ក្រុមហ៊ុន Samsung សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយវិទ្យា ស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក្នុងការនាំមកនូវវគ្គបណ្តុះបណ្តាល Samsung Tech Institute សម្រាប់សិស្សនិស្សិតទំាងអស់របស់វិទ្យា ស្ថាន។ វគ្គបណ្តុះបណ្តាលនេះផ្តល់ឲ្យយើងខ្ញុំនូវ ចំណេះដឹងផ្នែកបច្ចេកវិជ្ជា ទូរស័ព្ទទំនើប ជាច្រើនទំាង ផ្នែកកម្មវិធី និងគ្រឿងបន្លាស់សម្រាប់ជា ធនធានដើម្បីកសាង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ក្នុងការ ប្រ កួតប្រជែងក្នុងទីផ្សារ ការងារ ។ និស្សិត លី វណ្ណណយ ក៏បានបន្ថែមទៀតដែរថា អ្វីដែលប្រសើរ ជាងនេះ គឺមោទនភាពក្នុងការទទួលបាននូវវគ្គសាកល្បងការងារនៅការិយាល័យបម្រើសេវាអតិថិជន Samsung ក៏ដូចជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Samsung ផងដែរ ដែលជាក្រុមហ៊ុន បច្ចេក វិជ្ជានាំមុខគេលើទីផ្សារកម្ពុជា និងពិភពលោក ។

គួរគត់សម្គាល់ ដែរថា បន្ទាប់ ពីជោគជ័យនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី១ ក្រុមហ៊ុន Samsung គ្រោងបណ្តុះ បណ្តាលវគ្គ Samsung Tech Institute ជំនាន់ទី២ ជាមួយលការ ពង្រីក ថ្នាក់សិក្សាបន្ថែមដោយដាក់បញ្ចូលនូវជំនាញបច្ចេកទេសជួសជុល ទូទឹកកក ទូរទស្សន៍ទំនើប និងម៉ាស៊ីនបោកសម្លៀកបំពាក់។

ក្រុមហ៊ុន Samsung មានមោទនភាពសន្យានឹងបន្តការគាំទ្រ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យ ក្លាយ ជាចំណែកមួយលើរាល់សកម្មភាពសង្គមក្នុងគោលដៅអភិវឌ្ឍសង្គម និងសហគមន៍ កម្ពុជាឲ្យ កាន់ តែប្រសើរឡើង។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ ទី កន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ ប្តូរឲ្យកាន់ តែប្រ សើរ ឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រ លើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះ បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និង ដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅ ទូ ទំាង 80 ប្រ ទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

ប្រភព ៖ Samsung Cambodia