ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៩ នាក់ស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ៥០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល កាលពីវេលាល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ បន្ទាប់ពីមានករណី បំផ្ទុះគ្រាប់បែក អត្តឃាត សំដៅទៅលើភោជនីយដ្ឋាន មួយកន្លែង មានទីតាំង ស្ថិតនៅក្នុងក្រុង Peshawar ភាគពាយព្យ ប្រទេស ប៉ាគីស្ថាន នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋ ចិន ស៊ិនហួរ ។

លោក Faisal Mukhtar ជាស្នងការប៉ូលីសម្នាក់់ គូសបញ្ជាក់អោយដឹងថា ក្រុមឧក្រិដ្ឋជន បានសំ ដៅទៅលើក្រុមមនុស្ស ដែលជាពលរដ្ឋ ស៊ីវិល ពោលគឺ ធ្វើការបំផ្ទុះ គ្រាប់បែកឡើងផ្ទាល់តែម្តង នៅពេលដែល មានហ្វូងមនុស្សប្រមូលផ្តុំនៅកន្លែងកើតហេតុ ( ភោជនីយដ្ឋាន ) ។ ប្រភពសារព័ត៌ មានដដែល បន្តអោយដឹងថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់ មន្រ្តីប៉ូលីសប្រចាំ តំបន់ពោលគឺ បានចុះទៅដល់កន្លែងកើតហេតុ ដោយបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ Lady Ready Hospital ។

យោងតាមសេចក្តីរាយការណ៍ ដំបូងអះអាងថា ការបំផ្ទុះលើកនេះ គឺសំដៅទៅលើសណ្ឋាគារមួយ កន្លែង តែក្រោយមក ត្រូវបានគេរាយការណ៍អោយដឹងថា សំដៅទៅលើ ភោជនីយដ្ឋានមួយកន្លែង ផ្សេងទៀតនោះទេ ។ គួរបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែក អត្តឃាតលើកនេះ បានបំផ្លាញនូវភោជ នីយដ្ឋានខាងលើទាំងស្រុង ដោយនៅក្នុងនោះ បានបណ្តាលអោយហាង ៤ ផ្សេងទៀតក្បែរនោះ ព្រមទាំងរថយន្តមួយចំនួន ផ្សេងទៀត រងនូវការខូចខាត ផងដែរ។

ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព ពុំទាន់មានក្រុមឧក្រិដ្ឋជន ក្រុមបះបោរ ឬក៏ក្រុមឧទ្ទាមណា មួយ ហ៊ានចេញមុខមកអះអាងថា នេះគឺជាការវាយប្រហារ របស់ខ្លួននៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ