(ភ្នំពេញ)៖ ប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា គឺអ្នកស្រី ពាន់ ភួងធីតា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតលេខ១ ចំណុចក្បែររោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ក្មួយស្រីរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានប្រាប់ Khmer Talking មុននេះបន្តិចថា អ្នកមីងរបស់ខ្លួនបានធ្វើដំណើរ ទៅតាមបណ្ដោយផ្លូវជាតិលេខ១ ដោយជិះរថយន្តរបស់អ្នកស្រី ពាន់ ភួងបុប្ផា ម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ 2AD- 9055 ហើយពេលមកចំណុចខាងលើ ក៏បានក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យ រថយន្តស៊េរីទំនើបខាងលើ ក្រឡាប់បែបនេះ គឺត្រូវបានសន្និដ្ឋាន ជំហានដំបូងថា អាចមកពីអ្នកបើកបរងងុយដេក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី