(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះល្បី ក្នុងការងារសិល្បៈ ក៏ដូចជាសកម្មភាមនុស្សធម៌ ជួយដល់សង្គម ជាពិសេសការជីកអណ្ដូងទឹក ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ តាមទីដាច់ស្រយាល លោក សាវិន ហ្វីលីព បានជួបប្រទះនូហេតុការណ៍ នឹកស្មានមិនដល់មួយ ស្ទើរតែមិនរួចជីវិតទៅហើយ ខណៈដែលសម្ពាធឈាម របស់លោក បានឡើងខ្លាំងហួសកម្រិត បណ្ដាលឲ្យបេះដូងធ្វើទុក្ខខ្លាំង ស្ទើរតែគាំងលែងដំណើរការ ហើយពេលបានឆ្លងផុត ត្រូវជួយសង្គ្រោះរួចពីគ្រោះថ្នាក់ ធ្វើឲ្យលោកគិតថា លោកមិននឹកស្មានថា នៅមានជីវិតនោះទេ ប្រសិនបើពុំមានអ្នកជួយ ទាន់ពេលវេលា។

ថ្លែងប្រាប់ Khmertalking ពីមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែតុលានេះថា នៅល្ងាចថ្ងៃទី២៤ តុលា ម្សិលមិញនេះ លោកបានជិះឡានតែម្នាក់ឯង ដើម្បីទៅរកញ៉ាំអី នៅហាងមួយកន្លែងក្នុងកោះពេជ្រ ប៉ុន្តែម៉ោងប្រហែល ជាង៥ល្ងាច ក្រោយពីលោកញ៉ាំរួចរាល់បន្តិច ស្រាប់តែក្នុងខ្លួនមានអាការត្រជាក់ចុងដៃចុងជើង សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតលឿនខុសពីធម្មតា ថប់ៗដង្ហើម ធ្វើឲ្យលោកប្រញាប់ប្រញាល បើករថយន្តយ៉ាងលឿន ឆ្ពោះមកមន្ទីរពេទ្យ។ ប៉ុន្តែពេលបើករថយន្ត មកដល់ម្ដុំក្រោយវាំង ដោយសារតែស្ថានភាពក្នុងខ្លួន របស់លោកកាន់តែធ្ងន់ធ្ងរ លោកក៏សម្រេចចូលទៅក្នុងគ្លីនិកមួយ នៅក្បែរនោះ ដើម្បីឲ្យជួយពិនិត្យ និងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត។

លោក សាវិន ហ្វីលីព ស្រដីថា «ពេលនោះខ្ញុំមានតែម្នាក់ឯង ទូរស័ព្ទក៏អត់បានយកតាមខ្លួនទៀត ព្រោះអស់ថ្ម ទុកបញ្ចូលនៅផ្ទះ ខ្ញុំបើកឡានមកដល់ក្រោយវាំង ខ្ញុំក៏រត់ចូលក្នុងគ្លីនិក ឲ្យលោកគ្រូពេទ្យ ជុំ ណាវុធ ពិនិត្យមើល ប៉ុន្តែពេលស្ថានភាពខ្ញុំកាន់តែដុនដាបទៅៗ ខ្ញុំក៏សុំឲ្យគាត់ជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកខ្ញុំទៅមន្ទីរពេទ្យ ពេលនោះខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវស្លាប់បាត់ហើយ បើឡានពេទ្យមកយឺតមួយជំហាន ព្រោះក្នុងខ្លួនរបស់ខ្ញុំ រឹងអស់រលីងទៅហើយ និងពិបាកទ្រាំមែនទែន..!»។

យ៉ាងណាមិញ តារាសម្ដែង សាវីន ហ្វីលីព បានបញ្ជាក់ថា កន្លងមកអាការបែបនេះ ក៏លោកធ្លាប់ជួបប្រទះដែរ កាលពីពេលថ្មីនេះ បន្ទាប់ពីលោកចេញពីកន្លែងហាត់ប្រាណមួយកន្លែង ហើយកាលពី២០ឆ្នាំមុន ក៏ធ្លាប់មានសម្ពាធឈាមឡើងខ្ពស់ដូចគ្នានេះដែរ ប៉ុន្តែលោកបានគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយហាត់ប្រាណជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណា ក្រោយជួបហេតុការណ៍ជាបន្តបន្ទាប់បែបនេះ លោកក៏បានឲ្យគ្រូពេទ្យ ពិនិត្យឈាម បេះដូង ថ្លើម សរសៃឈាម គឺពុំមានបញ្ហាអ្វីទាំងអស់ ប៉ុន្តែគ្រូពេទ្យ ក៏បានប្រាប់ម្ដាយលោកថា លោកអាចកើតជំងឺស្ត្រេសច្រើនជាង ហើយកុំឲ្យលោកគិតច្រើនពេក ត្រូវមានពេលលំហែរឲ្យបានច្រើន។

ដោយឡែក បើតាមការថ្លែងឲ្យដឹងពីកូនស្រី របស់តារាសម្តែង លោក សាវិន ហ្វីលីព ឈ្មោះ វីរីយ៉ា បាននិយាយថា «ពេលនេះប៉ាខ្ញុំបានចេញ ពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ហើយពេលនេះគាត់កំពុងគេង នៅមន្ទីរពេទ្យកាល់ម៉ែត្រអាគារ "ក" បន្ទប់លេខ១១២។ ប៉ាបានដឹងខ្លួនវិញហើយ គាត់កំពុងសំងំគេង ហើយក្រុមគ្រូពេទ្យកំពុងបន្តតាមដាន ស្ថានភាពជំងឺរបស់គាត់»។

កូនស្រីលោក សាវិន ហ្វីលីព បានបន្ថែមថា «ខ្ញុំសូមជូនពរលោកប៉ា ឲ្យឆាប់ជាដើម្បីបានជូនកូនៗ ទៅរៀនដូចរាល់ព្រឹកទៀត។ នាងខ្ញុំសូមអរគុណ លោកវេជ្ជបណ្ឌិត ជុំ ណាវុធ ម្ចាស់គ្លីនិកមួយ នៅក្រោយវាំងជាប់ផ្លូវកែងលេខ ២៤០ស្ថិតជាប់ហាងងៀតក្របី ដែលបានចាត់ចែង ហៅទ្បានសាមុយដឹកប៉ា មកពេទ្យកាល់ម៉ែត្រ កាលពីយប់ម្សិលមិញ ខ្ញុំស្រឡាញ់ប៉ាជាងគេក្នុងលោក!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង