យ៉ាងហោចណាស់ មានមនុស្សចំនួន ៧នាក់បានស្លាប់ និង ៨នាក់ផ្សេង ទៀតរងរបួស ក្នុង
ករណីធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅឯតំបន់ ភាគឦសាននៃប្រទេសទួគី។

សេចក្ដីប្រកាសពីក្រសួងការពារជាតិទួគី បានឱ្យដឹងថា ឧទ្ធភាគចក្រ Sikorsky បានធ្លាក់ ខណៈ
ត្រឡប់មកពីខែត្រ Giresun បន្ទាប់ពីបានចុះទៅសួរសុខទុក្ខទាហាននៅមូលដ្ឋាន។ ទីភ្នាក់
សារព័ត៌មាន Anadolu ដកស្រង់សេចក្ដីប្រកាសឱ្យដឹងដែរថា “ទាហានចំនួន ៧នាក់បានស្លាប់
និង ៨នាក់ផ្សេងទៀត រងរបួស ប៉ុន្តែ ភ្លាមនោះពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ”។

ជនរងគ្រោះក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនមកកាន់មន្ទ្រីពេទ្យ
ក្រោមការការពារពីកម្លាំងប្រដាប់អាវុធ

បច្ចុប្បន្ន មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះមិនទាន់ត្រូវបានគេរកឃើញនៅឡើយ ប៉ុន្តែ
ឧបនាយករដ្ឋមន្ត្រី Nurettin Canikli យល់ថា ការធា្លក់នេះ អាចបណ្ដាលមកពីមេឃចុះអ័ព្ទ និង
អាកាសធាតុមិនល្អ។ លោកក៏បានបដិសេធថា មិនមែនជាការវាយប្រហារណាមួយពីក្រុមឧទ្ទាម
នោះទេ ថ្វីបើកងទ័ពទួគី កំពុងតែប្រយុទ្ធនឹងក្រុមឧទ្ទាម Kurd នៅភាគអាគ្នេយ៍នៃប្រទេសនេះ ក៏
ដោយ។

ក្នុងចំណោមអ្នកដែលបានស្លាប់ ក៏មានឧត្តមសេនីយ៍ម្នាក់ផងដែរ ប៉ុន្តែ សមត្ថកិច្ច មិនទាន់ប្រកាស
ឱ្យដឹងអំពីអត្តសញ្ញាណរបស់មន្ត្រីរូបនេះនៅឡើយ។

ឧទ្ធម្ភាគចក្រយោធាធ្លាក់នៅឯតំបន់ ភាគឦសាននៃប្រទេសទួគី

សូមបញ្ជាក់ថា មុនពេលធា្លក់ ឧទ្ធម្ភាគចក្រខាងលើ ត្រូវបានគេធ្វើការហោះហើរទៅសួរសុខទុក្
ខទាហាន និងគ្រួសាររបស់ពួកគេនៅឯមូលដ្ឋាន បន្ទាប់ពីរដូវបុណ្យ រ៉ាម៉ាដាន របស់សាសនិក
អ៊ីស្លាមបានបញ្ចប់៕

ប្រែសម្រួល ៖ បុត្រា