ព័ត៌មានរូបភាព ៖ សោក នាដកម្ម ផ្ទុះឆេះ ឃ្លាំងស្តុកសារជាតិគីមី នៅក្នុងក្រុងកំពង់ផែ Tianjin ប្រទេសចិន ត្រូវបានគេមើលអោយឃើញថាជាសោកនាដកម្មអាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត តួយ៉ាង មិនត្រឹមតែ ធ្វើអោយជនរងគ្រោះ ស្លាប់ និងរបួសជាច្រើននាក់នោះទេ តែក៏បានបណ្តាល អោយ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង ជាពិសេស ក្នុងតំបន់កើតហេតុតែម្តង រងនូវការខូចខាតយ៉ាងដំណំ ។

ប្រភពសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយ អោយ ដឹ ងថា តួរលេខចុងក្រោយ នៃជនរងគ្រោះ ស្លាប់ ពីហេតុការណ៍ផ្ទុះឆេះឃ្លាំង ស្តុកសារជាតិគីមី គ្រោះថ្នាក់នៅក្នុងក្រុង Tianjin អ្នកស្លាប់កើន ឡើង តិច ១០០ នាក់ ខណៈ ជនរងគ្រោះ របួស ស្រាល កើនឡើងដល់ប្រមាណជាង៧០០ នាក់ ក្នុងនោះ រងរបួសធ្ងន់ មិនក្រោម ៥០ នាក់ នោះទេកំពុងតែសម្រាកព្យាបាល នៅក្នុង មន្ទីរពេទ្យ ។

ច្រើនជាងតួរលេខជនរងគ្រោះស្លាប់ បាត់បង់ ជីវិត ត្រូ វបា នសារព័ត៌មានទាំងក្នុងស្រុក និងក្រៅ ស្រុក សម្រុកចុះផ្សាយសម្រង់អត្ថបទសារព័ត៌មាន ការខូចខាតរថយន្តក្នុងទ្រង់ទ្រាយធំ ឯណោះ វិញ ក៏ទាក់ទាញចំណាប់អារម្មណ៍អោយមានការចុះផ្សាយដូចគ្នាពោលរថយន្តជាច្រើនពាន់គ្រឿង ដែលទើបតែនាំចូលមកដល់ ទម្លាក់ចេញពី កុងតើនើ រង នូវការខូចខាតឆេះខ្ទេចទាំងស្រុងតែម្តង ក្រុមហ៊ុនរថយន្ត Volkswagen ត្រូវប្រភពបញ្ជាក់ថា រងនូវការខូចខាតច្រើនជាងគេ ៕

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ