(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា អ្នកនាង មាស សុខសោភា បានប៉ះជាមួយតារាចម្រៀង និងសម្ដែងដ៏ល្បីមកពីប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលមហាជនក្នុងប្រទេសកម្ពុជា ស្គាល់នាងតាមរយៈការសម្ដែង ក្នុងរឿង «ហង្សបាក់ស្លាប» នៅលើឆាកតន្រ្តីប៉ុស្ដិ៍លេខ៥ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍តន្រ្តីប្រចាំខែ មានឈ្មោះថា «ខ្មែរញញឹម»។

ក្រៅពីតារាចម្រៀង មាស សុខសោភា ដែលបានបង្កបរិយាកាសសប្បាយរីករាយ ធ្វើឲ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀវ ជាមួយនឹងចង្វាក់រាំដ៏រស់រវើកហើយនោះ សម្រាប់តារាចម្រៀងកម្ពុជា ក៏មានអ្នកនាង សុខ ស្រីនាង ម្នាក់ទៀត ដែលជាតារាចម្រៀង មកពីផលិតកម្មសាន់ដេ បានបង្កឲ្យឆាកតន្រ្តីសប្បាយ ផងដែរ។

អ្នករៀបចំកម្មវិធីប្រគំតន្រ្តី ប្រចាំស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ជារៀងរាល់ខែប៉ុស្ដិ៍លេខ៥ តែងតែរៀបចំកម្មវិធីប្រគំតន្រ្តី មានឈ្មោះថា «ខ្មែរញញឹម» ដោយកម្មវិធីនេះ បានអញ្ជើញតារាចម្រៀង តារាសម្ដែងមានឈ្មោះល្បីមកពីប្រទេសថៃ និងតារាចម្រៀង ក្នុងប្រទេសកម្ពុជា មកសម្ដែងរួមគ្នា ដើម្បីឲ្យព្រឹត្តិការណ៍នេះ កាន់តែអស្ចារ្យ សប្បាយរីករាយទ្វេដង និងធ្វើឲ្យអ្នកគាំទ្រ ប្លែកអារម្មណ៍ពីមួយខែទៅមួយខែ។

ជាស្ដែងនៅក្នុងខែនេះ កម្មវិធី បានធ្វើការអញ្ជើញតារាសម្ដែង និងចម្រៀងដ៏ល្បីទាំងនៅក្នុងប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលបងប្អូននៅទីនេះ ក៏បានស្គាល់នាង តាមរយៈការសម្ដែង ក្នុងរឿងភាគជាច្រើន ឲ្យមកសម្ដែងនៅលើឆាកតែមួយ ជាមួយនឹងតារាល្បីរបស់កម្ពុជា គឺអ្នកនាង មាស សុខសោភា មកពីផលិតកម្ម ថោន និង អ្នកនាង សុខ ស្រីនាង មកពីផលិតកម្ម សាន់ដេ ក្នុងន័យញ៉ាំងឲ្យកម្មវិធី កាន់តែកក្រើកឡើង បន្ថែមទៀត។

ដោយឡែកតារាសម្ដែង និងចម្រៀង កញ្ញា ផេន ខេក បានថ្លែងជាភាសាអង់គ្លេស ប្រាប់ដល់បណ្ដាអ្នកសារព័ត៌មានកម្ពុជាថា នាងពិតជាសប្បាយរីករាយណាស់ ដែលបានមកសម្ដែងនៅក្នុងប្រទេសកម្ពុជា។ ជាការពិតនាងបានមកប្រទេសកម្ពុជា ជាច្រើនដងមកហើយ ប៉ុន្តែសន្ទុះនៃអ្នកគាំទ្រ នៅតែមានខ្លាំងក្លាដដែល ឃើញថា បងប្អូននៅទីនេះ នៅតែរួសរាយរាក់ទាក់ចំពោះនាង នៅតែស្រឡាញ់រាប់អាននាងដដែល ហើយអាចមានច្រើនជាងមុន ទៀតផង។

កញ្ញា ផេន ខេក បន្ថែមទៀតថា នាងពិតជានឹករឭកដល់បងប្អូន អ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ខណៈដែលនាងមកកម្ពុជាម្ដងៗ ឃើញថាអ្នកគាំទ្រ នៅតែចូលចិត្តនាង និងតាមមកមើលការសម្ដែង របស់នាងគ្រប់ពេល។ នាងក៏សូមថ្លែងអំណរគុណ ដល់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ របស់កម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ហើយបានផ្ដល់ឱកាស អញ្ជើញនាងឲ្យមកសម្ដែង ជួបជាមួយអ្នកគាំទ្រនៅថ្ងៃនេះ៕