CamNews

Obama ក្បត់សន្យា ពីរឿងដកទ័ព ព្រោះតែ "ប្រយោជន៍ផ្ទាល់ខ្លួន (អាត្មានិយម)" ?

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងបន្ត រក្សាវត្តមានទ័ព សហរដ្ឋអាមេរិក ប្រមាណជាង ៥៥០០​នាក់ នៅប្រទេស  អាហ្វហ្គានីស្ថាន  ដដែល នៅពេលដែល លោកចប់តំណែងជាប្រធានាធិបតី ចុងឆ្នាំ ២០១៧ ខណៈបរិបទមួយនេះ ត្រូវបានគេបញ្ជាក់អោយ ដឹងថា ជាការផ្លាស់ប្តូរដ៏ចាំបាច់បំផុត ពាក់ព័ន្ធទៅនឹងគម្រោងដកទ័ពកាលពីពេលកន្លងមកនេះ ពី ប្រទេស​អាហ្វហ្គានីស្ថាន ។ ទោះជាយ៉ាងណាក៏ដោយចុះ បេសកម្ម ទ័ព  ដែលរក្សាវត្តមាន នឹងមិន មានការផ្លាស់ប្តូរនោះទេ ។

ទ័ពអាមេរិក ដែលនៅសេសស់ នឹងរក្សាវត្តមានរបស់ខ្លួន នៅក្នុងមូលដ្ឋាន ៤ កន្លែងផ្សេងៗពីគ្នា តួ​យ៉ាងមាននៅមូលដ្ឋានទីក្រុង Kabul, Bagram, Jalalabad និង មូលដ្ឋានទីក្រុង Kandahar ជាដើម ប្រភពសារព័ត៌មានរុស្ស៊ី អ័រតេ អោយដឹងថា ទ័ពអាមេរិក បច្ចុប្បន្នភាព ប្រមាណ   ៩៨០០ នាក់នឹង បន្តវត្តមានរបស់ខ្លួន នៅក្នុងទឹកដីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់  ចុង ឆ្នាំ  ២០១៦ ខណៈនឹង ធ្លាក់មកនៅត្រឹមតែ   ៥៥០០ នាក់   តែប៉ុណ្ណោះ  អំឡុង ឆ្នាំ ២០១៧ ។ លោក បារ៉ាក់ អូបាម៉ា គូស បញ្ជាក់ក្តែងៗ នៅឯសេតវិមាន នារដ្ឋធានី វ៉ាស៊ិនតោន អោយដឹងថា "វាគឺជារឿងត្រឹមត្រូវដែលត្រូវ តែធ្វើ ក្នុងនាមជាមេបញ្ជាការ ជួរមុខ ខ្ញុំនឹងមិនអនុញ្ញាតអោយក្រុមភារវករ ប្រើប្រាស់ទឹកដីប្រទេស អាហ្វហ្គានីស្ថាន ធ្វើជាមូលដ្ឋានសុខដុម ឈាន  ទៅ វាយប្រហារ ប្រជាជាតិ អាមេរិកសាជាថ្មីទៀត នោះទេ​" ។ កងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តហ្វឹកហ្វើន ក៏ដូចជា​ប្រឹក្សា ដល់កងកម្លាំងទ័ព អាហ្វ ហ្គានីស្ថាន និងធានាអោយបាន ដោយផ្តោតជាសំខាន់ ទៅលើក្រុមអាល់កៃដារ ការពារ ការគម្រាម គំហែងដល់សន្តិសុខជាតិ សហរដ្ឋអាមេរិក  នេះបើយោងតាមការគូសបញ្ជាក់អោយដឹងពីសំណាក់ មន្រ្តីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក ។

ដោយឡែក ក្រសួងការបរទេស រុស្សី អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ លើកឡើង ដោយមានការ សង្ស័យទៅលើសេចក្តីសម្រេចចិត្ត ពីសំណាក់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ពីបរិបទក្នុងការ បន្តវត្ត មានទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងគោលបំណង ជួយ សម្រួល សង្គ្រាមស៊ីវិលនៅក្នុងប្រ ទេស ខណៈគូសបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិច  គួរតែផ្តល់ជំនួយពិតប្រាកដ ដល់ប្រទេស អាហ្វហ្គានីស្ថាន ។ លោក Zamir Kabulov   អគ្គ នាយដ្ឋាន  Second Department ពីក្រសួងការបរ ទេសរុស្ស៊ីអោយដឹងថា "ខ្ញុំពិតជាមិនដឹងថាវានឹង    ផ្លាស់ ប្តូរឬក៏យ៉ាងណា ។ ប៉ុន្តែ ដូចដែលខ្ញុំធ្លាប់ បានលើកឡើងកាលពីដើមឡើយមកថា ទ័ពដល់   ទៅ ១០០,០០០ នាក់ ពុំទាន់ជោគជ័យផង ចុះ ទម្រាំតែបរិមាណទ័ព ៥០០០ ទៅ ៦០០០ នាក់ ទៅជាយ៉ាងណាវិញ ?

គួររំឮកថា កាលពីពេលកន្លងទៅនេះ ពាក់ព័ន្ធនឹងគម្រោង ដកទ័ព    អាមេរិក​ពីប្រទេស​អាហ្វហ្គានី ស្ថាន សហរដ្ឋអាមេរិក ប្រកាសដកទ័ពទាំងអស់ចុងឆ្នាំ​ ២០១៦ ដោយរក្សា    បរិមាណតិចតួរបំផុត ក្នុងគោលបំណងរក្សាសន្តិសុខ នៅស្ថានទូត អាមេរិក ប្រចាំ អាហ្វហ្គានីស្ថាន ដោយឡែក បច្ចុប្បន្ន ភាព មានការសម្រេចចិត្តខុសពីខាងដើម ដោយបន្តរក្សា ទ័ព ប្រមាណ ៥៥០០​នាក់ ដដែល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ