(កូរ៉េ)៖ Sandara Park អតីតតារាចម្រៀងកូរ៉េ ដ៏ល្បីប្រចាំក្រុម 2NE1 ដែលទើបតែរំសាយក្រុម កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ ពីនាងនៅតែទទួលបាន ការគាំទ្រខ្លាំង ទោះបីជាបែកខ្ញែក សមាជិកក្រុមក៏ដោយ។

នៅលើ Instagram របស់តារាចម្រៀងស្រីរូបនេះ បានបង្ហាញឲ្យឃើញថា មានអ្នកចូលទស្សនាសកម្មភាពសម្តែង របស់នាងដល់ទៅ៥លាននាក់ និងនៅក្នុង Twitter ក៏មានអ្នកគាំទ្រចូលទស្សនា ដល់ទៅ៣លាននាក់ដែរ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ ធ្វើឲ្យ Sandara Park មានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលនាងបានទទួលការគាំទ្រយ៉ាងលើសលប់ ទោះបីមិនសម្តែង ជាក្រុមដូចមុនក្តី។

អតីតសមាជិកក្រុមតារាចម្រៀង 2NE1 រូបនេះ ក៏បានថ្លែងអំណរគុណ ដល់អ្នកគាំទ្រនាងទាំងអស់ ដែលតែងតែបង្ហាញទឹកចិត្តស្រឡាញ់ និងតាមដានសកម្មភាពសម្តែងរបស់នាង គ្រប់ពេលផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី