(ភ្នំពេញ)៖ ស្របពេលដែលស្ងប់ស្ងាត់ រឿងរ៉ាវអាស្រូវស្នេហាផ្ទាល់ខ្លួន បន្ទាប់ពីកើតមានជម្លោះ ជាមួយអតីតគូស្នេហ៍ចាស់ កាលពីអំឡុងឆ្នាំ២០១៥កន្លងមកនេះ តារាសម្តែងស្រីរូបស្រស់ កញ្ញា វណ្ណ ម៉ូនីកា ជាថ្មីម្តងទៀត បានប្រកាសវិលចូលសិល្បៈវិញ ខណៈដែលកន្លងមកនាងបានអវត្ត មានពីទីផ្សារសិល្បៈ អស់មួយសន្ទុះធំ ដើម្បីសម្ងំរកភាពស្ងប់ស្ងាត់ កាន់ទុក្ខមា្តយដែលបានស្លាប់នោះ។

តារាសម្តែងសម្តីសាច់សខ្ចីផ្អែម កញ្ញា វណ្ណ ម៉ូនីកា បាននិយាយប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៦នេះ ថា បច្ចុប្បន្ននាងបានសម្រេចចូលសិល្បៈជាថ្មីវិញ ក្រោយពីអវត្តមានមួយសន្ទុះមកហើយនោះ។ ម្យ៉ាងទៀតឈានចូលដល់ បំណាច់ឆ្នាំ២០១៦នេះទីផ្សារសិល្បៈរបស់នាង ហាក់មានស្ទុះឡើងវិញ ឬអាចនិយាយថា ឆ្នាំថ្មី២០១៧ខាងនេះគឺជាឆ្នាំហុងស៊ុយ ព្រោះថ្មីៗនាងទើបទទួលបានការហៅ ថតសម្តែងខ្សែភាពយន្តជាបន្តបន្ទាប់ ផងនោះ។

កញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់ប្រាប់ Khmertalking ថា «ការដែលខ្ញុំបាត់មុខពីទីផ្សារសិល្បៈ អស់មួយរយៈពេលនោះ មកពីជាប់រវល់ការងារផ្ទាល់ខ្លួន ហើយមួយវិញទៀត គឺខ្ញុំចង់សម្រាកមួយរយៈ ដើម្បីកាន់ទុក្ខម្តាយ បន្ទាប់ពីគាត់ស្លាប់ចោល។ ប៉ុន្តែឥឡូវនេះ ខ្ញុំក៏ចាប់ផ្តើមទទួលយកការអញ្ជើញហៅ ថតសម្តែងជាថ្មីឡើងវិញ ស្របពេលមុននេះបន្តិច ទើបទទួលបានការសម្តែង រឿងឲ្យផលិតកម្មក្នុងស្រុក មួយផងនោះ!»។

តារាសម្តែងដែលចាប់ផ្តើមទទួល បានផ្លែផ្កាឡើងវិញ ពីអាជីពការងារសិល្បៈ ក្រោយប្រកាសវិលខ្លួន ក្នុងវិស័យមួយនេះ កញ្ញា វណ្ណ ម៉ូនីកា បាននិយាយប្រាប់ឲ្យដឹងទៀតថា «ខ្ញុំនិងព្យាយាមខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនឯងបន្តទៀត ដើម្បីឲ្យអាជីសិល្បៈរបស់ខ្ញុំ កាន់តែជោគជ័យខ្លាំង!»។

សូមបញ្ជាក់ថា ទន្ទឹមគ្នានឹងការបាត់មុខពីវិស័យសិល្បៈនេះដែរ កាលពីកន្លងមកតារាសម្តែង ធ្លាប់តែងបញ្ចេញសម្រស់ និងស្នាមញញឹមមិនចេះរីងស្ងួត កញ្ញា វណ្ណ ម៉ូនីកា ក៏បានបាត់បង់ឱកាសដ៏ធំ និងមានវិប្បដិសារី ស្ទើរអស់មួយជីវិត ខណៈអស់ឱកាសដើម្បីតបស្នងសងគុណម្តាយ ដែលបានស្លាប់ចោលនាង កាលពីអំឡុងដើមខែសីហា ឆ្នាំ២០១៥កន្លងទៅ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង