CamNews

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កាប់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់

ភ្នំពេញ៖​ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ប្រចាំ​ការ​នៅច្រក​របៀងអភិរក្ស​ជីវៈចម្រុះ​ព្រៃអង់តែន ខេត្ត​កំពង់ធំ​​ ត្រូវបាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​កាប់​ជាច្រើន​កាំបិត ត្រូវ​ចំក្បាល​ កញ្ចឹងក និង​កដៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ ពេលកំពុង​ចុះ​បំពេញ​ការ​ងារការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ។

រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​​​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​កាល​ពី​​ថ្ងៃម្សិល​មិញ​ថា ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​ថ្ងៃអង្គារ ខណៈ​​ដែលមន្ត្រី​ឧទ្យានុរក្សចំនួន​៥​​នាក់ បាន​ចុះ​ល្បាត​នៅ​​ច្រករបៀង​​​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​អង់តែន ​នៅចំណុចអូរ​ដើម​ថ្កូវ ​ឃុំ​ក្រយា ស្រុក​សន្ទុក។​

លោកបន្តថា​ ពេល​ចុះ​ល្បាត​នោះ​ មន្ត្រី​ឧទ្យានុរក្ស​បាន​ប្រទះ​​​ឃើញជន​ល្មើស​ចំនួន​​២នាក់ កំពុង​ធ្វើ​សកម្ម​ភាពប្រព្រឹត្ត​បទ​ល្មើស​កាប់​ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ ហើយ​ពេល​នោះ​​ក្រុម​​មន្ត្រី​ឧទ្យានុរក្ស​បាន​ព្យាយាម​ដេញ​ចាប់​ជន​ល្មើស​ ប៉ុន្តែ​ជា​អកុសល​ត្រូវបាន​ជនល្មើសតដៃ​កាប់​ត្រូវ​​មន្ត្រី​ម្នាក់​ជា​ច្រើន​​​​កាំបិត ខណៈដែល​មន្ត្រី​៤នាក់​ទៀត​មិន​មាន​រង​របួស​​អ្វី​ឡើយ។​

លោក​បន្ត​ថា៖ «ពេល​ឃើញ​សកម្ម​ភាព​ល្មើស​នោះ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ក៏បាន​ដេញចាប់​ជន​ល្មើស តែ​បាន​ទាក់​ជើង​ដួល​ហើយត្រូវ​​ជនល្មើស​​តដៃ ហើយ​យក​កាំបិត​ផ្គាក់​កាប់​ត្រូវកម្លាំងមន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ អាយុ​៣០​ឆ្នាំ ​ត្រូវចំនួន​៥​កាំ​បិត​ ចំត្រង់​ក្បាល​ កញ្ចឹងក និង​កដៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់»។

លោក​បាន​បន្ថែម​ថា៖​ «ស្ថាន​ភាព​ជនរង​គ្រោះ​បច្ចុប្បន្ន ​កំពុង​ស្ថិត​នៅក្រោម​ការ​តាម​ដាន​របស់ក្រុម​គ្រូ​ពេទ្យ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ រាជ​ធានីភ្នំពេញ​​ បន្ទាប់ពី​បាន​​វះ​កាត់ និង​ដេរស្នាម​របួស​រួច​មក»។

ករណី​នេះ ​លោក​នេត្រ ភក្ត្រា ​បាន​បង្ហាញ​ការ​សោក​ស្តាយ និងបាន​ថ្កោល​ទោស​ចំពោះ​អំពើ​អមនុស្ស​ធម៌​​របស់​ក្រុម​ជន​ល្មើស ដែលប្រឆាំង​នឹងក្រុម​អ្នកការពារ​ និង​អភិរក្សធនធាន​ធម្មជាតិ អំឡុង​​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ក្នុង​បុព្វ​ហេតុ​​ការ​ពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នោះ។​​ លោក​បន្តថា បច្ចុប្បន្ន​ មន្ទីរ​បរិស្ថាន​ខេត្ត​​កំពង់​ធំ ដែលជា​​តំណាង​ឲ្យ​ជនរង​គ្រោះ​ដាក់ពាក្យ​បណ្តឹង​​ទៅ​តុលា​ការ​រួច​ហើយ។​​

ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល​ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​និងកំពុង​ធ្វើ​ការ​​ស៊ើប​អង្កេត ដើម្បី​ស្វែងរក​ជន​ដៃ​ដល់​ដែល​កាប់​មន្ត្រីឧទ្យានុ​រក្ស​នោះ ដើម្បី​​យក​ទៅផ្តន្ទា​ទោស​តាម​ច្បាប់។ លោក​ថា៖ «​យើង​នៅ​មិន​ទាន់​រក​ឃើញ​ជន​ល្មើស​នៅ​ឡើយ​ទេ តែ​សមត្ថកិច្ច​​យើង​កំពុង​ខិត​ខំ​​ស្រាវ​ជ្រាវ​រក​​»។

គួរ​បញ្ជាក់ថា​​ ​លោក​ចក់ សុជាតិ គឺជា​មន្ត្រី​ឧទ្យានុរក្ស​ទី​២​ហើយ ដែល​ត្រូវ​​បាន​រង​របួស​ដោយសារការតដៃ​របស់​ជន​ល្មើស​ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ គិត​ចាប់តាំងពីដើម​ឆ្នាំ​នេះ។ កាលពី​ចុង​ខែមករា មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ឈ្មោះ ចេង ​ចាន់ធី ត្រូវបាន​ក្រុម​ព្រាន​ព្រៃ​ប្រដាប់​ដោយ​កាំភ្លើង​ បាញ់​ប្រហារ​ទៅ​លើ​រូប​គាត់​បណ្តាល​ឲ្យ​រង​របួស​ចំភ្លៅ អំឡុង​ពេល​ចុះ​បង្ក្រាប​​បទ​ល្មើស​សត្វ​ព្រៃក្នុងភូមិ​សាស្ត្រ​ដែន​ជម្រកសត្វ​ព្រៃ​ស្រែពក​ ខេត្ត​មណ្ឌល​គិរី។​

បើតាម​លោក​នេត្រ ភក្ត្រា ​បច្ចុប្បន្ន ក្រសួង​បរិស្ថាន​​មាន​មន្ត្រីឧទ្យានុរក្ស​ចំនួន ១២២១​នាក់ កំពុង​​ការពារ​ និងអភិរក្ស​តំបន់​ការ​ពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​​ចម្រុះ​​ចំនួនជិត៦០ នៅទូទាំងប្រទេស​​​ លើ​ផ្ទៃដីទំហំ​ប្រមាណ ៧,៥​លាន​ហិកតា៕

ប្រភព ៖ khmertimes