CamNews

ប្រាក់មួយលានដុល្លារ ដែលធ្លាក់ពីលើមេឃ ត្រូវសមត្ថកិច្ចរឹបអូស (វីដេអូ)

ក្រុម​សមត្ថកិច្ច Bolivia កាលពី​ថ្ងៃទី ២៩កញ្ញា បាន​រកឃើញ​ថង់​មួយ​ដែលមាន​ប្រាក់ ១លាន​ដុល្លារ​អាមេរិក ត្រូវបាន​គេ​បោះ​ចុះ​ពីលើ​យន្ដហោះ ត្រូវបាន​គេ​ជឿថា ជា​ករណី​ជួញដូរ​ថ្នាំញៀន។

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ Bolivia លោក Carlos Romero

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឆាំង​គ្រឿងញៀន​មួយ​នៅ​ប្រទេស Bolivia បាន​ប្រមូលយក​ថង់​មួយ​ដែលមាន​ដាក់​ប្រាក់ ១លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​បោះ​ចុះ​ពី​យន្ដហោះ មកលើ​ក្រុង Santa Cruz របស់​ខេ​ត្រ Andres Ibanez ។ ក្នុង​ហេតុការណ៍​នេះ មនុស្ស ៣នាក់​ដែលមាន​បំណង​យក​ថង់​ប្រាក់​នោះ ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន។

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ Bolivia លោក Carlos Romero ឱ្យដឹងថា ប្រាក់​ទាំងនេះ​ត្រូវបាន​ដក​ពី​ធនាគារ​មួយ នៅ Paraguay ។ ក្រៅពី​ថង់​ប្រាក់ នគរបាល​ក៏បាន​រកឃើញ​ស្រោមសំបុត្រ​មួយ​បង្ហាញថា ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ ត្រូវបាន​ក្រុម​ជួញដូរ​ថ្នាំញៀន ជួល​ឱ្យ​ដឹក​ប្រាក់​ទាំងនេះ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ វែក​រកមុខ​ម្ចាស់​ប្រាក់​នេះ ដើម្បី​ឱ្យដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការបោះ​ប្រាក់​ដ៏​ច្រើន​ពីលើ​យន្ដហោះ។

<object style="display: block; margin-left: auto; margin-right: auto;" width="455" height="390" data="http://www.youtube.com/v/8NA8jU7C8rM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8NA8jU7C8rM&rel=1" /></object>

ដោយ ៖ តារា
ប្រភព ៖ Youtube/Telegraph