CamNews

រៀប​ការ​បាន​មួយ​រា​ត្រី ! កូន​ក្រមុំ​ថ្មោង​ថ្មី​ក្ស័យ​លើ​បង្គង ធ្វើឲ្យ​ស្វា​មី​កើត​ក្តី​រន្ធត់​ចិត្ត

(អង់គ្លេស)៖ ហេតុការណ៍​មិន​នឹកស្មានដល់​មួយ បានកើត​ឡើង នៅអង់គ្លេស គឺបុរសម្នាក់ ដែលទើបនឹងក្លាយជាកូនកំលោះថ្មីថ្មោង បែរជាកើតអារម្មណ៍តក់ស្លុត យ៉ាងខ្លាំង នៅពេលដែលភរិយា​ទើបនឹងរៀបការរួច បានមួយយប់ ត្រូវបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីព្រឹកឡើងដាស់នាងមិនភ្ញាក់សោះ។

នារីរងគ្រោះ ឈ្មោះ Mariola Michalowski អាយុ​៣៨ឆ្នាំ បានរៀបការជាមួយ Krzysztof Michalowski អាយុ៣២ ឆ្នាំហើយក្រោយពីរៀបការ បានមួយរាត្រីកូនក្រមុំថ្មោងថ្មី បែរជាស្លាប់លើបង្គង ដោយកូនកំលោះមិនដឹងថា នាងដាច់ខ្យល់តាំងពីពេលណាឡើយ ធ្វើឲ្យគេរន្ធត់ចិត្តខ្លាំងណាស់។

ក្រុមគ្រូពេទ្យ រកមិនឃើញពីមូលហេតុ នៃការស្លាប់របស់នារី​រងគ្រោះឡើយ ប៉ុន្តែកន្លងមកគេដឹងថា នាងធ្លាប់កើតជំងឺ​ស្កន់ជាន់ មិនដឹងថាជំងឺ​នាងរើឡើងវិញ ឬយ៉ាងណា​នោះទេ។ ប្តីប្រពន្ធទាំងពីរ មុនពេលសម្រេចចិត្តរៀបការ គឺពួកគេក៏មានកូនតូចៗពីរនាក់ដែរ ដោយពួកគេក៏បានដើរអម ជាមួយឪពុកម្តាយ​ក្នុងថ្ងៃ​ដ៏វិសេសនេះ តែចុងក្រោយកូនៗ បែរ​ជាត្រូវកំព្រាម្តាយ ទៅវិញ។ Michalowski បានយកសាកសពភរិយា ទៅបញ្ចុះដោយក្តីអាឡោះអាល័យបំផុត ព្រោះតែមិនស្មានថា កើតរឿងអកុសលដូច្នេះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង