(តាកែវ)៖ លោក សុខ ទូច អ្នកវិភាគនយោបាយនៅកម្ពុជា និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមក្នុងពិធីបញ្ចុះសព លោក កែម ឡី នៅខេត្តតាកែវ ក្រោយខកខានមិនបាន ទៅចូលរួមពិធិបុណ្យសពនៅវត្តចាស់កន្លងមក។ ការខកខាន មិនបានចូលរួមក្នុងពិធីបុណ្យសព លោក កែម ឡី ពេលកន្លងមកនោះ ត្រូវបានលោកអះអាងថា មានអ្នកកាងសពនៅទីនោះ។

នៅព្រឹកនេះ លោក សុខ ទូច បានធ្វើដំណើរទៅដល់គេហដ្ឋានរបស់ លោក កែម ឡី នៅស្រុកកំណើត ស្ថិតនៅភូមិត្រាំកក់ ខេត្តតាកែវ ដែលជាទីកំណើត និងជាកន្លែងបញ្ចុះសព លោក កែម ឡី។ ខណៈ លោក សុខ ទូច ចូលរួមនៅក្នុងពិធីបញ្ចុះសព នៅខេត្តតាកែវ លោកក៏បាន អុចធូបគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី នៅព្រឹកថ្ងៃដដែលផងដែរ។

កាលពីពេលថ្មីៗនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា លោកបានទទួលដំណឹងមុន អំពីការប៉ុនប៉ងធ្វើបាបលោកជាថ្មីម្តងទៀត បើសិនជាហ៊ានទៅចូលរួមបុណ្យសព លោកបណ្ឌិត កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ដំណឹងនេះបានធ្វើឱ្យ លោក សុខ ទូច សម្រេចចិត្តថា មិនទៅចូលរួមបុណ្យសព លោកបណ្ឌិត កែម ឡី ដែលមិត្តភ័ក្រ្តស្និទ្ធស្នាលរបស់ លោកនោះទេ ដោយសារបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោក សុខ ទូច និង លោក កែម ឡី អាចនិយាយបានថា ជាដៃគូវិភាគបញ្ហាសង្គម និងនយោបាយដូចគ្នា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី