CamNews

ព្រលានយន្តហោះឥណ្ឌូណេស៊ីបន្តផ្អាក​ដំណើរការ បន្ទាប់ពី​យន្តហោះ​ដឹកអ្នក​ដំណើរ១២៣នាក់ រអិល​ចេញពីផ្លូវ!

(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិ Adisutjipto នៅក្នុងខេត្ត​Yogyakarta នៅតែបន្តផ្អាកដំណើរការ​ដដែល​ឈានចូលដល់​រសៀល​ថ្ងៃព្រហស្បតិ៍ នេះបន្ទាប់ពី​មានហេតុ​ការណ៍យន្តហោះ​ដឹកអ្នកដំណើរ ១៣០នាក់ មួយគ្រឿង​រអិលធ្លាក់ចេញពីផ្លូវ​កាលពីយប់ថ្ងៃពុធ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាយន្តហោះរបស់អាកាសចរណ៍ Garuda របស់ប្រទេសឥណ្ឌូណេស៊ី ប្រភេទ Boeing 737-800NG ធ្វើដំណើរពីរដ្ឋធានីហ្សាការតា បានធ្លាក់ចេញពីផ្លូវព្រលាន​បន្ទាប់ពី​ព្យាយាមធ្វើការចុះចត អំឡុងពេល​​មានភ្លៀងធ្លាក់ខ្លាំង​នៅយប់ថ្ងៃពុធ។ សម្រាប់ខេត្ត Yogyakarta គឺជាកន្លែងចត​ដ៏សំខាន់មួយ ដើម្បីត្រៀម​​ធ្វើដំណើរទៅ​កាន់កោះជ្វា ដែលជាមជ្ឈមណ្ឌល​វប្បធម៌ដ៏ធំ​របស់ឥណ្ឌូណេស៊ី។

សេចក្តីថ្លែងការណ៍​ពីអាកាសយានដ្ឋាន​ខាងលើនេះ​បានឲ្យដឹង​ទៀតថា អ្នកដំណើរ ១២៣នាក់ និងអ្នកបម្រើ​ការងារលើយន្តហោះ ០៧នាក់ទៀតត្រូវបានជម្លៀស​ចេញដោយ​សុវត្ថិភាព ហើយសម្រាប់​ព្រលានយន្តហោះ Adisutjipto នឹងត្រូវដំណើរការឡើងវិញ​នៅវេលាម៉ោង ៣៖០០នាទីរសៀល​ថ្ងៃព្រហស្បតិ៍នេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី