CamNews

ប្រទេស​កម្ពុជា​នឹង​ស្នើជប៉ុន ឲ្យ​វិនិយោគ ៨០០ លាន​ដុល្លារ​អាមេរិក​ លើ​​ Skytrain

ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​ក្រុង​តូក្យូ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹង​ស្នើប្រទេស​ជប៉ុន ឲ្យ​វិនិយោគ ៨០០ លាន​ដុល្លារ​អាមេរិក​ លើ​​ ប្រព័ន្ធ Skytrain សម្រាប់​រាជធានី​ភ្នំពេញ។

​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក ហ៊ុន​ សែន បាន​និយាយ​ថា​ skytrain នឹង​ភ្ជាប់​ពី​កណ្តាល​ទី​ក្រុង​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ។​

«ថ្មីៗនេះ មាន​អ្នក​វិនិយោគជប៉ុន​ជា​ច្រើន​ចាប់​អារម្មណ៍ ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា»។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​រយៈពេល​បី​ថ្ងៃ លោក​បាន​និយាយ​ថា ប្រទេស​កម្ពុជា និង​ជប៉ុន នឹង​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរផ្សេងទៀត ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe នា​ថ្ងៃ​ច័ន្ទ​ផង​ដែរ។

យោ​ង​តាម​ លោក ហ៊ុន​ សែន ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ ក្នុង​ឆ្នាំ ២០១៦ គឺ ១.៣ ពាន់​លាន​ដុល្លារ​អាមេរិក។​

ទោះ​បី​ជា​ប្រទេសចិន​ បាន​គ្រប​ដណ្តប់​លើ​ការ​វិនិយោគ​ទុន​ក្នុង​ប្រទេសកម្ពុជា ក៏​ប្រទេស​ជប៉ុន​នៅ​តែ​ជា​តួអង្គ​សំខាន់ និង​ជា​អ្នក​វិនិយោគ​ធំ​ទី​បី ក្នុង​ប្រទេសកម្ពុជា។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ ប្រទេស​ជប៉ុន​ក៏​បាន​ក្លាយ​ជា​ប្រទេសជំនួយ​ដ៏​ធំ​សម្រាប់​កម្ពុជា ដោយ​ការ​ផ្តល់​ប្រាក់ ២ ពាន់​លាន​ដុល្លារ សម្រាប់​ជំនួយអភិវឌ្ឍន៍ផ្លូវការ។

ប្រទេស​ថៃ ដែល​មាន​ព្រំប្រទល់​នឹង​ប្រទេសកម្ពុជា មាន​ skytrain ចំនួន​បី​ខ្សែ និង​ underground នៅ​ក្នុង​ទី​ក្រុង​បាងកកផង​ដែរ៕

ប្រែសម្រួល៖  High

ប្រភព៖ Reuters