ព័ត៌មានអន្តរជាតិ ៖ ២ នាក់ ក្នុងចំណោមអ្នកមានជីវិតថ្លៃ នៅមានឱកាសរស់រានមានជីវិត ទាំង ១៤ នាក់ ពីគ្រោះថ្នាក់ លិចនាវាទេសចរណ៍ Cruise Ship The Eastern Stars នោះបានបកស្រាយហេតុ ការណ៍រន្ធត់ ដែលបានអោយពួកគេគេចផុត ពីគ្រោះថ្នាក់រន្ធត់ខាងលើ លិចនាវានៅឯទន្លេ Yangtze គួរបញ្ជាក់ថា បច្ចុប្បន្នភាព មនុស្ស ៤៣១ នាក់ ត្រូវបានអាជ្ញាធរ បញ្ជាក់ថាបានស្លាប់បាត់បង់ ជីវិត ខណៈ ១១ នាក់បន្តបាត់ខ្លួន និង ១៤ នាក់ត្រូវបានជួយសង្គ្រោះ អោយនៅមានជីវិត ។

លោក Wu Jianqiang វ័យ ៥៨ ឆ្នាំ ជាភ្ញៀវទេសចរ ៖ ពិតណាស់ ខ្ញុំអាចនឹង ស្លាប់ បាន បើសិនណា ភរិយាខ្ញុំបាទមិនព្រមលែងដៃ ពីខ្ញុំ នៅវិនាទីចុងក្រោយនោះ លោក Wu គឺ ជា បុគ្គលដំបូងគេដែល បានទូរស័ព្ទប្តឹងប៉ូលីស ពី ហេតុការណ៍ លិចនាវា Eastern Star នាយប់ថ្ងៃច័ន្ទ ខ្ញុំនិងភរិយាឈ្មោះ Xiuzhen បានមានវត្តមាននៅលើនាវា អំឡុងដំណើរកំសាន្តលើនាវាទេសចរណ៍Criuse Ship វេលា កាន់តែយប់ជ្រៅ ពោលយប់ថ្ងៃច័ន្ទតែម្តង ខ្ញុំ និង ភរិយា សម្រេចចិត្តចូលគេង ដេក អោបក្រសោប ភរិយា ដៃកាន់ជាប់គ្នាជានិច្ច តែដឹងអីថា នាវា រំពេច នោះ ចាប់ផ្តើមផ្អៀង រហូតធ្វើអោយប្រពន្ធខ្ញុំ ធ្លាក់ចុះពីលើគ្រែ ប្រទាក់ជាប់នឹងរបស់ម្យ៉ាង ជាប់នៅទ្រឹង នៅនឹងមួយកន្លែង ខ្ញុំជាស្វាមី ព្យាយាម ទាញនាងចេញក្រៅ ប៉ុន្តែនៅតែពុំអាចធ្វើទៅបាន "បងឆាប់ចេញទៅ" គឺជាពាក្យចុងក្រោយ ភរិយាខ្ញុំ បាទ ស្រែកអោយខ្ញុំ " អូនសុំទោស អូនលែងដៃបងហើយ បង រស់ នៅ អោយ បានសុខចុះ អូនស្រ ឡាញ់បង" រំពេចនោះ នាវាចាប់ផ្តើមលិច ទឹកក៏ជ្រាបចូល ដោយ កម្លាំងទឹកខ្លាំង ក៏រុញជ្រានបុរស ជាស្វាមី ឡើង ទៅខាង លើ ខណៈនាវាបន្តលិច ចូល ទៅក្នុងទន្លេ បាត់ ។ជាមួយ នឹង សមត្ថភាព ចេះ ហែលទឹក លោក Wu បាន ចំណាលពេលច្រើននាទី ក្នុងការហែល នៅលើផ្ទៃទឹក មុននឹងមាន ការជួយសង្គ្រោះ ។

លោក Xie Lin វ័យ ៥២ ឆ្នាំ ជាភ្ញៀវទេសចរ ៖ លោក Xie Lin មិនដែល នឹក គិតថា ទម្លាក់អាក្រក់នៃ ការជក់បារីរបស់ខ្លួនអាចជួយអោយគាត់ នៅរស់រានមានជីវិតនោះទេ តួយ៉ាង នៅយប់ថ្ងៃច័ន្ទ យប់ ដែលនាវា ទេសចរណ៍ខាងលើក្រឡាប់លិចនោះ លោក Lin មានវត្តមាន នៅលើនាវា បន្ទាប់ពីទិញ កញ្ជប់ដំណើរកំសាន្តលើនាវា មាន រយៈ ពេល ១២ ថ្ងៃ ជាមួយនឹងភរិយា របស់ខ្លួន ។ អារម្មណ៍នៅ មិនសុខ ធ្លាប់តែជក់បារី លោក Lin បាន ចេញពីបន្ទប់ កាប៊ិន នាវា បន្ទាប់ពីមានបម្រាមហាមមិន អោយជក់បារី លោកក៏សម្រេចទៅជាក់បារី នៅខាងក្រៅ ប៉ុន្តែ ដឹងអី ថា រយៈពេល ១០ នាទីក្រោយ លោក Lin ពេលដែលវិលត្រលប់ចុះមកបន្ទប់កាប៊ិន រកភរិយាវិញ នាវាក៏ចាប់ផ្តើមផ្អៀងនិងក្រឡាប់ លិចតែម្តង ដោយកម្លាំងទឹកលិច កម្លាំងខ្លាំង ក៏បា រុញច្រានលោកឡើងទៅផ្ទៃ ទឹកខាង លើតែ ម្តង រយៈពេល មួយ ម៉ោងក្រោយ អំឡុងព្យាយាមហែលនៅលើផ្ទៃទន្លេនោះ លោក ក៏ត្រូវ បាន ក្រុមការ ងារ ជួយ សង្គ្រោះ ចាប់តាំងពីពេលនោះមក លោកពុំមានឱកាស ជួបមុខ ភរិយា ម្តងទៀតនោះទេ ដោយ លោកបាន លើកឡើង ទាំងអួល ដើម ក ទៅ កាន់កូនរបស់ខ្លួនថា ម្តាយរបស់ឯង ទៅបាត់ ហើយ "your mother is gone" ។ គួរបញ្ជាក់ថា បេក្ខភាព បុរស មានវាសនាខ្ពស់ មានឱកាសរស់ រាន មានជីវិតលើកនេះ សរបញ្ជាក់ក្តែងៗអោយដឹងថា លោកមិនចង់រំឮក ហេតុការណ៍គ្រោះថ្នាក់ នេះ ម្តង ទៀតនោះទេ ព្រោះ ដូចជា ធ្វើអោយគាត់ឈឺចាប់ ដូច្នេះដែរ សូម្បីតំណាលប្រាប់កូនៗ ក៏ គាត់មិនចង់រំឮកទៀតនោះទេ៕

- អាន ៖ ស្លាប់កើនដល់ ៤៣១ នាក់ ក្រោយនាវាក្រឡាប់លិចនោះ ស្រង់ត្រលប់មកវិញហើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន