CamNews

ស្តែងៗ ឆេះរថយន្តក្រុង ដឹកអ្នកដំណើរ ស្លាប់មនុស្ស ១៤នាក់ ក្នុងភ្នក់ភ្លើង (មានវីដេអូ) 18+

គ្រោះថ្នាក់ ៖ ក្រុមអ្នកដំណើរ ១៤ នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម ខណៈ ៣២នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្រោយមានគ្រោះអកុសល អគ្គីភ័យឆាបឆេះ  រថយន្តក្រុង កណ្តាល ទីប្រជុំជននៃទីក្រុង Yinchuan ខេត្ត Ningxia ប្រទេសចិន នាព្រឹកព្រលឹមថ្ងៃ ៥  មករា ម្សិលមិញនេះ ជនសង្ស័យវាយប្រហារទឹកអាស៊ីត បានវាយប្រហារ រថយន្តក្រុងខាងលើ វេលាម៉ោង ៧ ព្រឹក នេះបើ យោងតាមសេចក្តីរាយការណ៍ ។

នាយកដ្ឋានសុវត្ថិភាព សាធារណៈទីក្រុង Ningxia បច្ចុប្បន្នភាព   កំពុង តែស៊ើបអង្កេត ជនសង្ស័យ វាយប្រហារ ទឹកអាស៊ីត ដែលត្រូវបានគេស្គាល់ឈ្មោះថា Ma Yongping   យោងតាមការគូសបញ្ជាក់ ពីមន្រ្តីប៉ូលីសក្នុងស្រុក អោយដឹងថា លោក Ma មានរថយន្តផ្ទាល់ខ្លួនដល់ទៅ ៣ គ្រឿង ដូច្នេះមន្រ្តី ប៉ូលីសកំពុងតែតាមប្រមាញ់វត្តមានរថយន្តទាំងនោះនៅទីណាអោយប្រាកដឈានទៅកំណត់គោល ដៅវត្តមានលោក Ma ។

ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំ លោក Hu Yuxiang គឺជាអ្នកដំណើរ ម្នាក់   ក្នុង ចំណោមអ្នកដំណើរឯទៀត មានជីវិតថ្លៃរួចផុតពីសេចក្តីស្លាប់លើកនេះ គូសបញ្ជាក់ ពីហេតុការណ៍    រន្ធត់អោយដឹងថា ៖ ជាការ ពិតខ្ញុំអង្គុយនៅកៅអីរថយន្តក្រុង ផ្នែកខាងមុខ តែដឹងអីថា រំពេចនោះមនុស្សម្នានាំគ្នាស្រែកឆោឡោ ឡើងថា "ភ្លើងឆេះ!! ភ្លើងឆេះឡានក្រុងហើយ" ដូច្នេះ ខ្ញុំងាក   ត្រលប់  ក្រោយ មើល ភ្លើងពិតជាឆេះ សន្ធោសន្ធៅនិងរាលដាលដល់ខាងមុខលឿនមែនទែន ត្រឹម មួយពព្រិចភ្នែក ភ្លើងឆាបឆេះដល់ជើង ខ្ញុំតែម្តង ខ្ញុំគិតថា រថយន្តនឹងផ្ទុះជាក់ជាមិនខាន ដូច្នេះខ្ញុំមិន រស់នោះទេ តែសំណាងល្អ ទ្វាររថយន្ត ក្រុងក៏បានបើក អ្នករាល់គ្នា ក៏ស្ទុះគេចចេញតែម្តង។ បន្ថែមពីលើ នេះ ប្រភពអោយដឹងថា ក្រុមការ ងារពន្លត់អគ្គីភ័យ បានចេញប្រតិបត្តិការពន្លត់ភ្លាមៗ ដោយរយៈ ពេល ១០នាទីក្រោយ រថយន្តក្រុង រងនូវការឆាបឆេះនោះ រំលត់ទាំងស្រុង។

របាយការណ៍ក្នុងស្រុក ប្រទេសចិនអោយដឹងថា រថយន្តក្រុងខាងលើ កំពុងតែបើកបរឆ្ពោះទៅកាន់ ស្ថានីយ៍ រថភ្លើង Yinchuan Railway Station ខណៈរថយន្តក្រុងប្រភេទនេះ មានសមត្ថភាពអាចផ្ទុក អ្នកដំណើរបានច្រើនបំផុតដល់ទៅ ៨៤ នាក់ ។ ក្រុមហ៊ុនដឹកអ្នក ដំណើរ  Yinchuan Public Trans - port Co. Lt បច្ចុប្បន្នភាព កំពុងតែត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពដល់បណ្តារថយន្តក្រុងរបស់ខ្លួនផ្សេង ទៀត ពាក់ព័ន្ធនឹងគ្រោះអកុសល ភ្លើងឆេះសល់តែគ្រោងឆ្អឹង រថយន្តដឹកអ្នកដំណើររបស់ ខ្លួនលើក នេះ ។

ទស្សនាវីដេអូទាំងអស់គ្នា ប៉ុន្តែ អាចនឹងប៉ះពាល់ផ្លូវចិត្តក៏ថាបាន ៕

At least 14 people were killed, and 32 others were injured after a fire broke out on a bus in Yinchuan city, northwest China's Ningxia at around 7:03 on Tuesday morning. Authorities say all those injured have been taken to hopital. Investigations are underway. (CCTV Xu Mengzhe, Liu Xiaochen)
Posted by CCTVNews on Monday, 4 January 2016

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា