(ភ្នំពេញ)៖ ផលិតករកម្មវិធីទូរទស្សន៍ ធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងល្បី លោក សួង សុវណ្ណារ៉ា បន្ទាប់ពីជួបប្រទះ នូវរឿងរ៉ាវបាក់ទឹកចិត្ត រហូតអារ.កដៃ សម្រក់ឈាមប៉ងផ្ដាច់ជីវិតខ្លួនឯង ដល់ទៅ២ដង តែមិនបានសម្រេចរួចមក នៅពេលនេះលោក បានប្រកាសជំហរថា លែងចង់ស្លាប់ទៀតហើយ ខណៈដែលមិត្តភក្តិជាអ្នកសិល្បៈ បានចេញមុខផ្ដល់កម្លាំងចិត្តជាថ្មី ឲ្យលោកធ្វើជាមនុស្សមានសេចក្ដីក្លាហាន ក្នុងខ្លួន។

ថ្លែងប្រាប់ក្នុងសំឡេងខ្សាវៗ បន្ទាប់ពីសង្គ្រោះបន្ទាន់ ជាលើកទី២ លោក សួង សុវណ្ណារ៉ា ផលិតករទូរទស្សន៍វ័យក្មេង បានឲ្យដឹងថា ដោយសារតែភាពអស់សង្ឃឹមក្នុងជីវិត តូចចិត្តខ្លួនឯង ដែលកើតមក ក្លាយជាមនុស្សខុសគេ លោកបានសម្រេចចិត្តប៉ងបញ្ចប់ជីវិតខ្លួនឯង ម្ដងជាពីរដង ដោយព្យាយាមអារ.កដៃខ្លួនឯងចំនួនពីរដង លេបថ្នាំម្ដង ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលាទាំងអស់។ យ៉ាងណាមិញ បន្ទាប់ពីមានការផ្ដល់ជាកម្លាំងចិត្តជាថ្មី ពីអ្នកនៅជុំវិញខ្លួន ធ្វើឲ្យលោកប្ដូរទិសដៅជីវិត លែងចង់ស្លាប់ទៀតហើយ។

លោកបន្តថា ព្រោះតែនឹកស្តាយភាពជោគជ័យនៃវិថីសិល្ប: ដែលខំតស៊ូគ្រប់រូបភាព និងបានប្រមូលស្មារតីតាំងជំហរ យកធម៌ព្រះដាក់ខ្លួន ដោយឈប់គិតចង់សម្លាប់ខ្លួន ព្រោះដើម្បីការងារ និងមិត្តភក្តិដែលបានសំណូមពរ ទោះជាខ្លួនហាក់នៅមិនទាន់ស្រឡះចិត្តក៏ដោយនោះ។

ផលិតករ សួង សុវណ្ណារ៉ា បានទម្លាយហេតុផល នៃការសម្លាប់ខ្លួនជាលើកទី២ថា គឺបណ្ដាលមកពីបងស្រីធម៌ ដែលលោកចាត់ទុកជាមនុស្សសំខាន់ ក្នុងជីវិតបោះអីវ៉ាន់លោកចេញពីខុនដូ ដែលខ្លួនធ្លាប់រស់នៅ ទាំងលោកមិនបានដឹង។ លោកថា នឹងបញ្ចប់បំណងចង់ផ្តាច់ជីវិតខ្លួនឯងទៀតហើយ ព្រោះតែមានអ្នករួមអាជីព និងអ្នកសិល្បៈជាច្រើន ឡើងបានទៅផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យកាល់ម៉ែត ហើយដាច់ខាតលោកត្រូវតែមានជីវិត ហើយត្រឡប់មកផលិតកម្មវិធី ទូរទស្សន៍ជាថ្មីម្តងទៀត។

លោកថា ពិតជាមានអារម្មណ៍សប្បាយចិត្ត និងកក់ក្តៅជាងមុនបន្តិច បន្ទាប់ពីតារាសិល្បៈជាច្រើនមកលើក ទឹកចិត្តឲ្យលោកដល់ពេទ្យ។ ក្រោយការពន្យល់ និងលើកទឹកចិត្តពីតារាសិល្បៈ លោកឈប់ចង់ស្លាប់ទៀតហើយ ហើយរិតតែបន្តជីវិតក្នុងភាពតស៊ូមួយ ហើយលោកប្រកាសថា នឹងត្រលប់ទៅដឹកនាំកម្មវិធី ដែលលោកបង្កើតឡើងវិញ ដោយមិនចុះចាញ់ និងការបំបាក់ទឹកចិត្តពីអ្នកដទៃនោះទេ។ ក្រោយបង្កើតឲ្យមានភាពភ្ញាក់ផ្អើល រឿងអារដៃសម្រក់ឈាម ប៉ងធ្វើអត្តឃាត លោក សួង សុវណ្ណារ៉ា គ្រោងវិលមកកាន់ការងារទូរទស្សន៍ជាថ្មី ក្រោយមានការលើកទឹកចិត្តពីអ្នកគាំទ្រ និងអ្នកសិល្បៈ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង