ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ ចូលចិត្តលេងស្ទីលប្លែកៗ លោក អ៊ីណូ ត្រូវបានគេដឹងថា កំពុងតែកាក់កប សើមមាត់សើម-ក ជាមួយនឹងការប្រគំ តន្រ្តីតាមបណ្ដាខេត្តឆ្ងាយៗ ក្នុងប្រទេសកម្ពុជា មានដូចជាការប្រគំតន្រ្តី របស់ស្រាបៀរឃីងឌឹម (Kingdom) តន្ត្រីលក់សំបុត្រ ក្នុងពិធីតាំងពិព័រណ៍ ក្នុងទឹកដីប្រទេសថៃ និងការប្រគំតន្រ្តី របស់ផលិតផលផ្សេងៗ ជាច្រើនទៀត ធ្វើឲ្យតារាចម្រៀង អ៊ីណូ មិនដែលបានដេកផ្ទះ ស្រួលខ្លួនមួយយប់ណាឡើយ ។

ជាការពិត សម្រាប់អ្នកសិល្បៈ កាលណាចូលដល់ រដូវប្រាំងភ្លាម គឺពួកគេម្នាក់ៗ ហាក់មានទឹកមាត់ លេបច្រើនជាងមុន តារាខ្លះថែមទាំងហ៊ាន លុបចោលគម្រោង ចេញទៅសម្ដែង នៅក្រៅប្រទេស ព្រោះតែភាពមមាញឹក នឹងការកើបប្រាក់ តាមរយៈការប្រគំតន្រ្តី តាមបណ្ដាខេត្តនានា ស្ទើរតែរកពេលសម្រាកគ្មាន។ តារាល្បីៗជាច្រើនដួង បានរួតរះ ចុះកិច្ចសន្យា ជាមួយបណ្ដា ក្រុមហ៊ុនលក់ផលិតផលធំៗ ដោយតារាខ្លះ ក្នុង១រដូវៗ មានរហូតដល់ ៧០ ទៅ ៨០ Show ឯណោះ ។

ម្ចាស់បទ "បែកអូន៥ខែ អូនស្អាតជាងមុន" លោក អ៊ីណូ ត្រូវបានប្រភពស្និទ្ធ នឹងរូបលោក បង្ហើបឲ្យដឹងថា នៅរយៈកាលចុងឆ្នាំ២០១៤ នេះ ការងារសិល្បៈ ហាក់ត្រូវបានមមាញឹក គួរឲ្យកត់សម្គាល់ ជាងបណ្ដាឆ្នាំមុនៗ ។ អ៊ីណូ ត្រូវក្រុមហ៊ុន ផលិតផលក្នុងស្រុក អញ្ជើញឲ្យសម្ដែង ជាហូរហែឥតដាច់ ចេញពីខេត្តមួយចូលខេត្តមួយ ធ្វើឲ្យទស្សនិកជន ស្គាល់កាន់តែច្រើន ខណៈប្រជាប្រិយភាព ក៏កំពុងស្ទុះខ្លាំង។

តារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ និងជាតួអង្គសំខាន់មួយ ក្នុងរឿង"សង្សារខ្មោច" កំពុងតែចាក់បញ្ចាំងរាល់ថ្ងៃ លោក អ៊ីណូ បានទទួស្គាល់ថា លោកពិតជាកំពុងជាប់ដៃមមាញឹក នឹងការប្រគំតន្រ្តីតាមខេត្ត ដ៏ច្រើនពិតមែន ។ រយៈពេលចុងឆ្នាំ២០១៤ រហូតដល់ដើម ឆ្នាំ២០១៥ នេះ លោកត្រូវគេអញ្ជើញ ឲ្យឡើងច្រៀងក្នុងកម្មវិធីនានា ទាំងតាមខេត្ត និងតាមស្ថានីយទូរទស្សន៍ផ្សេង ។

អ៊ីណូ និយាយថា " បាទបង..! ខ្ញុំរវល់ខ្លាំងមួយរយៈនេះ គឺដេកខេត្តរាល់ថ្ងៃហ្នឹង..! ព្រោះបើគិតទៅ ចេញពីខេត្តមួយទៅខេត្តមួយ ជាក់ស្ដែងពេលនេះ (ថ្ងៃទី២០ វិច្ឆិកា) ខ្ញុំកំពុងតែនៅខេត្តព្រះវិហារ ក្នុងកម្មវិធីប្រគំតន្រ្តី របស់ស្រាបៀរ ឃីងដឹម និងតន្រ្តីលក់សំបុត្រផ្សេងៗទៀត ។ និយាយមែនបង.. ឆ្នាំនេះខ្ញុំបានប្រហែលជា ៦០ទៅ៧០ Show ដែរ គ្រាន់បើជាងឆ្នាំមុនៗ ..!។ ខ្ញុំគិតថា ការងារសិល្បៈរបស់ខ្ញុំ ចូលដល់ចុង ឆ្នាំ២០១៤នេះ កាន់តែរវល់ច្រើន តែទោះជាយ៉ាងណា ក៏សប្បាយដែរ ព្រោះខ្ញុំពេញចិត្ត នឹងការងារនេះ គឺធ្វើមិនខ្លាចហត់ទេបង..!"។

តារាចម្រៀង ក្នុងផលិតកម្មសាន់ដេ លោក អ៊ីណូ ក្រៅពីព័ត៌មាន នៃភាពកាក់កប ក្នុងអាជីពរបស់ខ្លួន ថ្មីៗនេះ លោកក៏បានជំពប់នូវ ចំហាយរឿងរ៉ាវ ស្នេហ៍ថ្មីថ្មោង ជាមួយនឹងអ្នកសិល្បៈដូចគ្នា ហើយត្រូវបានបណ្ដាញ ព័ត៌មាននានា ចុះផ្សាយជាហូរហែ ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានស្ងប់រលប់ទៅវិញ ក្រោយពីតារា រូបនេះ តែងតែចេញមុខបដិសេធថា ពុំមែនជាការពិត ពោលគឺគ្រាន់តែជាពាក្យ ចចាមអារ៉ាម និងការសង្ស័យប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល