CamNews

ស្លឹកស្វាយព្យាបាលជម្ងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព

ក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នក​អាន​នូវ​ប្រភេទឱសថមួយមុខ ដែល​ងាយរក និងមាន
ប្រសិទ្ធភាពខ្ពស់​ក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម នោះគឺស្លឹក​ស្វាយខ្ចី។

ទឹកនោមផ្អែមគឺជាជម្ងឺមួយដែលអាចបណ្ដាលឲ្យ​អ្នកជម្ងឺត្រូវប្រឈមនឹងការកាត់ដៃ កាត់ជើង ​
ដោយសារតែរបួសមិនជាសះស្បើយ។ ក្រៅពីថ្នាំបារាំង គេក៏អាច​ប្រើ​ប្រាស់ថ្នាំបុរាណ​មួយ​ចំនួន ក្នុង
នោះ ស្លឹកស្វាយខ្ចីគឺជាឱសថ​ដ៏ប្រសើរ​សម្រាប់​ការព្យាបាល​ជម្ងឺនេះ។

ការព្យាបាលជម្ងឺទឹកនោមផ្អែម​ដោយស្លឹក​ស្វាយ តែងតែមានសុវត្ថិភាព មិនប៉ះពាល់​ដល់​សុខ
ភាពរាងកាយ ម្យ៉ាងទៀត អ្នក​អាច​ស្វែងរកឱសថប្រភេទនេះបានដោយងាយ។

យោងតាមពេទ្យបុរាណ ស្លឹកស្វាយ ដែលមានប្រសិទ្ធភាពជួយឲ្យ​​​រាងកាយ​ត្រជាក់ និងបញ្ចុះទឹក
នោមនេះ ក៏ត្រូវបានគេប្រើជាថ្នាំព្យាបាលផ្លូវដង្ហើមផ្នែកខាងលើ ដូចជាក្អក រលាកទងសួត។ល។

ជាងនេះ នៅក្នុងស្លឹកស្វាយ ក៏មានផ្ទុកសារជាតិ Anthxyanhdin​ មានប្រយោជន៍ក្នុងការកាត់បន្ថយ
ជាតិស្ករ​ក្នុងឈាមទប់ស្កាត់ការវិវដ្តទៅរកភាពអាក្រក់នៅលើភ្នែក និងសរសៃឈាម ដែលអាច
កើតឡើងដោយសារ​ជម្ងឺទឹកនោមផ្អែម។

ការពិសោធស្រាវជ្រាវ​របស់​សកលវិទ្យាល័យអូស្ដ្រាលី បានបង្ហាញថា សារជាតិមួយ​ចំនួននៅក្នុង
ស្លឹកស្វាយ មានប្រសិទ្ធភាព​ក្នុងការព្យាលបាលប្រហាក់ប្រហែលទៅនឹងថ្នាំពេទ្យ ដោយវាអាច
ព្យាបាលជម្ងឺទឹកនោមផ្អែម និងបញ្ចុះខ្លាញ់អាក្រក់ (កូលេស្តេរ៉ូល) ក្នុងឈាម។ ដូច្នេះហើយ គ្រូ
ពេទ្យអឺរ៉ុបមួយចំនួន បានប្រើប្រាស់ស្លឹកស្វាយជាជំនួយក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម ហើយ
លទ្ធផលបានបង្ហាញថា វាពិតជាមានប្រសិទ្ធ​ភាព។

វិធីប្រើប្រាស់ស្លឹកស្វាយដើម្បីព្យាបាលជម្ងឺទឹកនោមផ្អែម ៖

ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ
គ្របទុកមួយយប់។ ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់។ មួយថ្ងៃ ហូប
ត្រឹមតែមួយកែវប៉ុណ្ណោះ ។

នៅទីក្រុង ឬតំបន់ដែលមិនសម្បូរ​ស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់
ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹក
ស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។

សូមប្រយ័ត្ន ៖

-ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព ដូច្នេះអ្នកមិន
ត្រូវប្រើប្រាស់ឱ្យលើសពី​អ្វី​ដែល​បានរៀបរាប់ខាង​លើនោះទេ ព្រោះវាអាច​ធ្វើ​ឱ្យ​ជាតិស្ករ​ក្នុង
​ឈាមធ្លាក់​ចុះ​ខ្លាំង បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​។

-អ្នក​ក៏​មិន​ត្រូវ​ផឹកទឹក​ស្វាយ​នេះ ជាមួយ​នឹង​ថ្នាំពេទ្យ​នោះ​ដែរ ល្អបំផុតគឺត្រូវ​ផឹកមុន ឬក្រោយ​ថ្នាំ
ពេទ្យ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បី​មិន​ប៉ះពាល់ដល់​ប្រសិទ្ធ​ភាព​ថ្នាំ៕

ប្រែសម្រួល​ដោយ ៖ តារា
ប្រភព ៖ Soha