CamNews

ស្អីគេ!! រកឃើញ សពខ្មោច ៧០ នាក់ នៅក្នុងរថយន្ត តូចមួយ តើសពខ្មោច មកពីណា?

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេស អូទ្រីស បញ្ជាក់អោយដឹងថា តួលេខផ្លូវការ ចុងក្រោយ នៃការរកឃើញជនអន្តោប្រវេសន៍ ស្លាប់នៅគ្នុងរថយន្ត ដឹកទំនិញតូចមួយ នៅតាមបណ្តោយផ្លូវ ហាយវេនោះ គឺមានចំនួនសរុបលើសពី ៧០ នាក់ទៅទៀត ។

គួរបញ្ជាក់ថា ដើមឡើយមានសេចក្តីរាយការណ៍ បញ្ជាក់ថា ចំនួន​ ជនអន្តោប្រវេសន៍ស្លាប់ ដែល ត្រូវបានរកឃើញ នៅក្នុងរថយន្តចតជិតព្រំប្រទល់ដែន ប្រទេស ហុងគ្រីនោះ​ មានចំនួនចន្លោះពី ២០ ទៅ ៥០​នាក់តែប៉ុណ្ណោះ ។ រថយន្តមួយគ្រឿងស្លាកលេខ  ពី  ប្រទេស ហុងគ្រី ត្រូវបានគេរក ឃើញថា បានសំចតទុកចោល នៅផ្លូវហាយវេ នាទីក្រុង Vienna ព្រឹកព្រលឹម  ថ្ងៃព្រហស្បត្តិ៍ ក្នុង នោះមន្រ្តីប៉ូលីសបានរកឃើញ ជនអន្តោប្រវេសន៍ស្លាប់ច្រើននាក់ ពី  រថយន្ត  ដឹកទំនិញតូចមួយ នេះ។

ក្រោយពីមានការស៊ើបអង្កេតជាស្តែង មន្រ្តីបញ្ជាក់អោយដឹងថា រាល់សាកសពជនរងគ្រោះស្លាប់ ទាំងអស់សុទ្ធសឹងតែជាជនអន្តោប្រវេសន៍ ។ គ្មានជនអន្តោប្រវេសន៍   ណាមួយ មានឱកាសរស់ រានមានជីវិត ពីក្នុងរថយន្តដឹកទំនិញតូចមួយនេះ នោះទេ។ ដោយឡែក  ក្រោយរថយន្តត្រូវបាន គេរកឃើញថាបានចតទុកចោលនោះ អ្នកបើករថយន្ត ពុំទាន់ត្រូវបាន  ក្រុមការងាររកឃើញនៅ ឡើយទេ ។ ព័ត៌មានលម្អិត ស្តីពី ជនភៀសខ្លួនទាំងនេះ មកពីណា និង    មូលហេតុស្លាប់ ពុំទាន់ បានដឹងជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ ជាជំហានដំបូងមានការលើកឡើងអោយដឹងថាជនភៀស ខ្លួនទាំងនេះ អាចមកពីប្រទេស ស៊ីរី និង អាហ្វហ្គានីស្ថាន ខណៈ មូល ហេតុស្លាប់ ទំនងជាមកពី កង្វះអុកស៊ីហ្សែន និងអាហារ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង ស៊ិនហួរ