ភ្នំពេញ៖ រោងភាពយន្តទើបរចនាថ្មី លំដាប់អន្តរជាតិ មានឈ្មោះថា Major Cineplex មានទីតាំង ក្នុងផ្សារទំនើប AEON Mall ដែលបានចំណាយទុន វិនិយោគប្រមាណជាង៥លានដុល្លារ ជាមួយ ក្រុមហ៊ុនបរទេស ត្រូវបានបង្ហាញឲ្យតារាល្បីៗក្នុងប្រទេសកម្ពុជា អ្នកសារព័ត៌មានជាតិ-អន្តរជាតិ អ្នកដឹកនាំរឿងល្បី និងមហាជនឲ្យបានឃើញ និងចូលទស្សនា ជាលើកដំបូង នូវលក្ខណៈ បែប ស្តង់ដារ នៃរោងភាពយន្ត ដ៏ទំនើបបំផុតនេះ ។

ការរៀបចំបង្ហាញរោងភាពយន្ត លំដាប់អន្តរជាតិ លើកដំបូងនៅកម្ពុជានេះ មិនមែនមានន័យថា ជាការបើកសម្ពោធរោង ភាពយន្តទាំងមូលទេ ពោលគ្រាន់តែជាការដាក់សម្ពោធរឿង "Transformer 4" ជាប្រភេទរឿង 4DX ជាបច្ចេកវិទ្យា ថ្មីបំផុត នៅរោងភាពយន្តនេះ ដោយនាំមក នូវរូបភាពពិត នៅក្នុងកែវភ្នែករបស់ទស្សនិកជន ពេលបានចូលទស្សនា។ ក្នុងពិធីជួបជុំ ក្រោម វត្តមាន មហាជនយ៉ាងច្រើននោះ គេសង្កេត ឃើញមាន តារាល្បីជាច្រើនដួង ចូលរួម មានដូចជា លោក ទេព រិន្ទដារ៉ូ កញ្ញា ជីជី កញ្ញា ថន លក្ខិណា កញ្ញា ទឹម រដ្ឋា លោក អេឡិច ចិន្រ្តា លោក ប៉ែន ចំរ៉ុង លោក អ៊ុន សុធា កញ្ញា ពេជ្រ អាវីហ្សា និង កញ្ញា ភិន សុដាលីស ។

ក្រៅពីនោះគេសង្កេតឃើញ លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្មសាន់ដេ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស, លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture និងលោក ស៊ិន ចាន់សាយ៉ា ប្រធានាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមផងដែរ ។

បន្ទាប់ពីបានសហការគ្នារវាង ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត និងរោងភាព Major Cineplex ដែលជារោង ភាពយន្តលំដាប់ ថ្នាក់អន្តរជាតិ នៅកម្ពុជា បានធ្វើការ សម្ពោធជាផ្លូវការ ឲ្យដាក់ បញ្ចាំង នូវ រោងភាពយន្តដែលមានឈ្មោះថា សែលកាត Major Cineplex នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៤ នេះស្ថិតនៅផ្សារទំនើប Aeon ។

រោងភាពយន្តសែលកាត Major Cineplex គឺជាមជ្ឈមណ្ឌលកម្សាន្ត ដ៏ទំនើបអស្ចារ្យដំណើរការ ដោយក្រុម ហ៊ុនថៃ។ សែលកាតបានក្លាយដៃគូ ជាមួយផ្តាច់មុខជាមួយរោងភាពយន្ត Major Cineplex ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ សែលកាតទទួលបាន នូវការដាក់ឈ្មោះ សម្រាប់ រោងភាពយន្ត Major Cineplexនិង កន្លែងលេង ប៊ូលីង Blu-0។

កញ្ញា ជួប ម៉ូលី ប្រធានផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនង ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា ចាប់ពី ថ្ងៃទី ០១ ដល់ ០៧ ខែកក្កដា អតិថិជនកាន់កាតបញ្ចុះតម្លៃសែលកាត Rewards និងទទួលបាន ការបញ្ចុះតម្លៃ 30% លើសំបុត្រទស្សនាខ្សែភាពយន្ត។

អតិថិជនកាន់កាតបញ្ចុះតម្លៃសែលកាតRewards នឹងទទួលបាននូវសារជាអក្សរពី សែលកាត ដែលអាចបង្ហាញ នូវបញ្ជរលក់សំបុត្រនៅ រោងភាពយន្ត Major Cineplex ដើម្បីទទួលបានការ បញ្ចុះតម្លៃនេះ។

កញ្ញា បន្ថែមថា អតិថិជនសែលកាតអាចចូលរួម ស្វែងរកនិងថតរូបជាមួយ super hero ចាប់ ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៦ ខែកក្កដា គ្រាន់តែស្វែងរក Super heroដែលនឹងទៅកាន់កន្លែងផ្សេងៗ នូវភ្នំពេញ ដូចជា កោះពេជ្រ ស៊ីធីម៉ល ផ្សារទំនើបសូរិយា ផ្សារទំនើប សុវណ្ណា រោងភាពយន្ត Major Cineplex និង សាខាក្រុមហ៊ុនសែលកាតនៅផ្សារទំនើប Aeon ហើយថតរូបជាមួយ super hero ហើយបង្ហោះ ឬផ្ញើរូបថតនោះទៅ Facebook របស់សែលកាត។ រូប បថតដែលមាន ភាពច្នៃ ប្រឌិតជាងគេចំនួន 3 នាក់នឹងឈ្នះសំបុត្រទស្សនាភាពយន្ត។

លោក Ian Watson ដែលជានាយកប្រត្តិបត្តរបស់ក្រុមហ៊ុនសែលកាតមានប្រសាសន៏ថា សែល កាត មានមោទនភាពយ៉ាងខ្លាំងដែលជាដៃគូផ្តាច់មុខរបស់រោងភាពយន្ត Major Cineplex. អតិថិជន របស់យើងនឹងតែងតែទទួលបាននូវអត្ថប្រយោជន៏ជាបន្តបន្ទាប់ជារៀងរហូត ដែលនេះ ជាការ តបស្នងពីក្រុមហ៊ុនសែលកាតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ដល់ក្រុមហ៊ុន ដែល ជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានប្រាប់ឲ្យដឹងថា រោងភាពយន្ត Major Cineplex បន្ទាប់ពីសំណាយ ពេលជាង២ខែ ដើម្បីស្ថាបនា ដោយចំណាយទុន អស់ប្រមាណ ជាង៥លានដុល្លារ រួចមក យើងបានធ្វើតេស្ដសាកល្បងនៅថ្ងៃនេះ ដើម្បីសាកបច្ចេកវិទ្យា 4DX បានបំពាក់នៅរោងភាពយន្តនេះ និងយករឿង Transformer 4 ជារឿងដំបូងប្រាកដខ្លួន លើផ្ទាំង សំពត់ស មានប្រវែងទទឹង៦ ម៉ែត្រ និងបណ្ដោយ១២ ម៉ែត្រ ។

លោក និយាយថា "នៅពេលយើងចូលទស្សនា គឺកៅអីប្រៀបដូចជា កៅអីក្នុងយន្តហោះអ៊ីចឹង យើងអាចដេកបាន អង្គុយក៏បាន ។ លើសពីនេះ គឺធ្វើឲ្យយើងទទួលបានអារម្មណ៍ពិតៗ ដូចជា ក្នុងរឿងមាន ភ្លៀង ខ្យល់ ក្លិន អ្នកទស្សនាក៏កំពុងទទួលបានអារម្មណ៍ទាំងនោះ ដូចនៅក្នុង រឿង ដែរ ។ បច្ចេកវិទ្យានេះ នៅលើពិភពលោក ទើបតែកើតឡើងប្រមាណជា ៣-៤ ឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ ហើយពិតជាមានមោទនភាពណាស់ ដែលប្រទេសកម្ពុជាយើង បាននាំចូលបច្ចេក វិទ្យា ទំនើបនេះ ខណៈដែលប្រទេសហ្វីលីពីន និងម៉ាឡេស៊ី មិនទាន់មានបច្ចេកវិទ្យានេះទេ ។

លោក ជី សិលា បានលើកទៀតថា វត្តមានរោងភាពយន្តទំនើប ជាផ្នែកមួយទាក់ទាញ អ្នក ទស្សនា ជាពិសេសយុវវ័យ ដោយយើង បានរចនា យ៉ាងល្អ និងជាការចូលរួមលើក កម្ពស់ វិស័យភាពយន្ត នៅប្រទេសកម្ពុជា ។ លោកបានជំរុញលើកទឹកចិត្តឲ្យផលិតករ ទាំងអស់ ខិតខំ ផលិតកុន ព្រោះថ្វីត្បិតតែរោងភាពយន្តទំនើប ខ្នាតអន្តរជាតិ តែក៏មិនបញ្ចាំងតែរឿងបរទេសដែរ ពោលកុនខ្មែរ គឺយើងត្រូវ តែបញ្ចាំងដូចគ្នា ។

រោងភាពយន្តនេះ Major Cineplex មានទីតាំងស្ថិតនៅជាន់ទី២នៃផ្សារទំនើប AEON Mall មាន ចំនួន៧ បន្ទប់ធំៗ ដែលអាចទទួល អ្នកចូលទស្សនាបានរាប់រយនាក់ ក្នុងមួយថ្ងៃៗ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល