CamNews

សំណើច រឿង៖ មានបទពិសោធន៍

ក្រោយ​ពេលបាយ​រួច ឳ​ពុក​និង​កូនប្រុស​ទៅ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​បន្ទប់ទទួលភ្ញៀវ ចំណែក​ម្តាយ​និង​កូនស្រី​ចូល​ទៅ​ផ្ទះបាយ ។ មួយសន្ទុះ​ស្រាប់តែ​មាន​ស្នូរ​ចាន​ធ្លាក់​បែក លាន់​ប្រាវ ។​លឺ​ភ្លាម​កូនប្រុស​និយាយ​ជាមួយ​ឳ​ពុក៖

កូនប្រុស៖ ពិតជា​ម៉ែ​ធ្វើ​បែក​ចាន​ហើយ
ឳ​ពុក៖ កូន​អត់​សង្ស័យ​ថា បងស្រី​ឯង​ជា​អ្នក​ធ្វើ​បែក​ចាន​ទេ​ឬ?
កូនប្រុស៖ ម៉េច​ពុក​មិន​ស្តាប់​មើល​មាន​លឺ សម្លេង​ម៉ែ​ជេរ​ឯណា? បើ​បងស្រី​ធ្វើ​បែក​ចាន​មែន ម៉ែ​ស្រែក​ជេរ​ផ្អើល​គេឯង​ពេញ​ភូមិ បាត់​ទៅ​ហើយ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke