ជាផ្លូវការ ដែលមិនអាចប្រកែកបាន Ghostbuster បានវិលត្រលប់មកវិញហើយ ក្នុងថ្ងៃនេះ ផ្ទាល់ តែម្តង តាមរយៈការចាក់បញ្ចាំងនៅលើផ្ទាំងសំពត់សខ្នាតធំ ដែលគួរជាទីទាក់ទាញ ។ គួរបញ្ជាក់ ថា 30ឆ្នាំ បន្ទាប់ពីភាពយន្តដើមដ៏ល្បីរន្ទឺ Ghostbusters បាននាំមកវិញនូវ ទស្សនីយភាពថ្មីស្រឡាងមួយទៀត មកបង្អួតចក្ខុទស្សនិកជន។ អ្នកដឹកនាំរឿង Paul Feig បានធ្វើការរួមបញ្ជូលសកម្មភាព ជីវិតអរូបទាំងអស់ យោងតាមខ្សែភាពយន្តចាស់ ធ្វើឱ្យភាពយន្តនេះ រឹតតែទទួល បានការពេញចិត្ត ដោយរួមមានតារាសម្តែងថ្មីៗ និងមហាសែនកំប្លែងក្នុងនោះផងដែរ។ សូមចាំតាមដានការសង្គ្រោះទ្វីបលោករបស់ពួកគេនៅរដូវក្តៅនេះ។

គួរបញ្ជាក់ថា Ghostbusters ឬ ក្រុមកម្ចាត់ខ្មោច នឹងធ្វើឲ្យលោកអ្នក ផ្ទុះសំណើច តាំងតែពីដើម ដល់ចប់ ជាមួយនឹងបេក្ខភាពខ្សែភាពយន្ត ដែលល្អមើលជាខ្លាំង ពីព្រោះថា ចែៗ ៤នាក់ ដែលជា តួអង្គសំខាន់នោះ មិនធម្មតានោះទេ ពោល ជួបចាប់ៗ តែម្តង ។ តារាសម្តែងជួរមុខ ក្នុងនោះ រួម មានដូចជា ៖ Erin Gilbert (Kristen Wiig) , Abby Yates (Melissa McCarthy) , Jillian Holtzmann (Kate McKinnon) , Patty Tolan ( Leslie Jones ) និង បុរស សង្ហា Chris Hemsworth (Kevin) ដែលធ្វើឲ្យចែៗ៤នាក់នោះ កូខ្លាំងតែម្តង ជាមួយនឹងរូបរាងស្រស់ សង្ហា របស់លោក។ ឆ្ងល់ដែរទេថា ក្រុមកម្ចាត់ខ្មោច អាចចាប់ខ្មោច ឬកម្ចាត់ខ្មោចដែលអុកឡុក ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បានយ៉ាង ណានោះ ដូច្នេះ មានតែតាមដាននិងទស្សនាទាំងអស់គ្នា ដែល Ghostbuster ចាប់បញ្ចាំងពីថ្ងៃទី ២៨ កក្កដា ២០១៦ នេះតទៅហើយ នៅគ្រប់រោងភាពយន្តទំនើបៗ ជាប្រភេទ 3D និង 4DX នៅឯ រោងភាពយន្ត Major Cineplex By Cellcard ផ្សារទំនើប Aeon Mall រាជធានីភ្នំពេញ ។

<object width="480" height="380" data="http://www.youtube.com/v/aV_A6PnPh30&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aV_A6PnPh30&rel=1" /></object>

<object width="480" height="380" data="http://www.youtube.com/v/w3ugHP-yZXw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/w3ugHP-yZXw&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។