កំសាន្ត ៖ តាំងពីពេលដែលនាង Bella ranee និងបានបើកបង្ហាញទំនាក់ទំនងស្នេហាយ៉ាងយូរអង្វែងរបស់ខ្លួនជាមួយនិង លោក weir sukollawat ធ្វើឲ្យក្រុមអ្នកគាំទ្រដែលចង់ឲ្យតារាស្រីរូបនេះក្លាយជាគូស្នេហ៍ជាមួយនិងលោក James Jirayu ខកបំណងយ៉ាងខ្លាំង ហើយក៏និយាយថា Bella គឺជាមនុស្សបោកប្រាស់ទៀតផង ។

ក្រោយពីបានដឹងរឿងនេះហើយ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" រូបនេះបានតបថា ទោះបីជាយ៉ាងណាក៏ដោយ រូបនាងពិតជាមិនអាចបញ្ឃប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ ប៉ុន្តែនាងនៅតែសង្ឃឹមយ៉ាងមុតមាំថា អ្នកគាំទ្រនឹងនៅតែបន្តគាំទ្ររូបនាងដូចដើម ។

តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ បានបន្ថែមទៀតថា នេះមិនមែនជាការបើកបង្ហាញទំនាក់ទំនងអ្វីជាសាធារណៈជាមួយនិង តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ របស់ប្រទេសថៃឡើយ បន្ទាប់ពីនាងបង្ហោះរូបថតជាមួយ weir sukollawat នៅថ្ងៃដែលពួកគេទៅជួយឧបត្តម្ភ ជនរងគ្រោះដោយសារទឹកជំនន់នោះ ៕

នាង Bella ranee និងមិត្តប្រុសគឺ លោក weir sukollawat

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews