ព័ត៌មានកីឡា៖ ក្លឹបហង្សក្រហម Liverpool បានកំពុងតែឈានជើងចូលស៊ើបសួរដំណឹងទីផ្សារកីឡាករ Patrick Roberts ភ្លាមៗតែម្ដង ក្រោយពីក្រុមទើបតែ ដាច់កីឡាករបានម្នាក់ គឺ Raheem Sterling បានលុយច្រើនរហូតដល់ទៅ ៤៩លានផោន។

យោងតាមគេហទំព័របានបង្ហាញឲ្យដឹងថា Liverpool បានចូលខ្លួនដេញថ្លៃកីឡាករ វ័យក្មេងម្នាក់ទៀត ហើយឈ្មោះថា Patrick Roberts ដែលលេងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធស្លាបស្ដាំ ក្នុងក្លឹប Fulham F.C។Patrick Roberts គឺជាកីឡាករដែលមានវ័យក្មេង ទើបតែមានអាយុ ១៨ ឆ្នាំហើយធ្លាប់ចូលប្រកួត ឲ្យក្លឹបបច្ចុប្បន្ន បានត្រឹមតែ ១៩ដង ហើយមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។ ប៉ុន្ដែលោក Brendan Rodgers បានអះអាងថា ក្លឹបនិងបន្ដដេញថ្លៃយកកីឡាករនេះ ក្នុងតម្លៃខ្លួន ១០ លានផោន លើសពីតម្លៃកន្លងមកដែល ក្រុមធ្លាប់សង្ឃឹមថាផ្ដល់ឲ្យ តែ ៥ លានផោន ហើយក្នុងកំឡុងពេលនេាះ ក្លឹប Man City ក៏ចូលរួមដេញថ្លៃផងដែរ គឺ ៨ លានផោន តែត្រូវ Fulham F.C បដិសេធ។

គូសបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាក្លឹបធំៗ មួយចំនួនផងដែរ ដូចជា Arsenal Chelsea និង Man United ជាដើម ក្រៅពីនោះទៀត ក៏ត្រូវបាន Man City ធ្លាប់ដេញថ្លៃម្ដងដែរ ប៉ុន្ដែក្រុមបដិសេធ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk