(ភ្នំពេញ)៖ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្ត ចំពោះការប្រើពាក្យសម្តីរិះគន់ ពីសំណាក់បុគ្គលមួយចំនួន ដែលមិនបានប្រើគំនិត ប្រើការពិចារណា រកចំណុចល្អឬអាក្រក់ ពោលគឺឲ្យតែឃើញអ្វីប្លែកបន្តិចនោះ ចាប់ផ្តើមធ្វើការរិះគន់ ទាំងទទឹងទិសតែម្ដង។

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបង្ហោះរូបភាព គ្រាចូលរួមក្នុងវេទិការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព ភ្ជាប់ជាមួយការសរសេរថា «ឱ! ខ្មែរអើយខ្មែរ មនុស្សអើយមនុស្ស ហេតុអីក៏អ្នកមិនមើលឃើញ ពីគុណសម្បត្តិរបស់គេខ្លះផង ហេតុអីក៏មើលតែមួយជ្រុងដូច្នេះ?»។

«សូមសួរទៅវិញថា បើមានការអញ្ជើញឲ្យចូលរួម ជាមួយរដ្ឋាភិបាល ដើម្បីស្វែងយល់ពីសង្គមជាតិ ក្នុងនាមខ្ញុំបាទ ជាប្រធានសមាគមសិល្បករខ្មែរ និងជាសិល្បករ ដែលតែងតែប្រកាន់ខ្ជាប់ នូវជំហរអព្យាក្រឹត្យមួយរូប គ្មានទៅសិទ្ធិចូលរួមទេឬ? តើការចូលរួមរបស់ខ្ញុំនេះ ខ្ញុំបានទទួលផលអ្វីខ្លះ?លុយ? ឡាន? ផ្ទះ? តំណែង? ស្បថឲ្យស្លាប់តៃហោងទៅចុះ សូមឆ្លើយថាទេ គឺគ្មានសោះឡើយ ក្រៅពីការយល់ដឹងពីបញ្ហា ក្នុងសង្គមជាតិតែបុណ្ណោះ!»។ នេះជាសម្តីថ្លែងរបស់លោក សុះ ម៉ាច បានបញ្ជាក់បន្ថែម។

លោក សុះ ម៉ាច បានបន្តថា «ខ្ញុំរស់នៅសព្វថ្ងៃ ជាមួយនិងការងារដ៏សុចរឹត មិនលោភលន់មិនក្បត់ឧត្តមគតិរបស់ខ្ញុំឡើយ សូម្បីតែការបម្រើជាតិ ក្នុងគោរមងារជាឯកឧត្តមទីប្រឹក្សា នៅព្រឹទ្ធសភា និងជាប្រធានសមាគមសិល្បករខ្មែរ ពីរអាណត្តិ ក៏ពុំមានប្រាក់ខែមួយសេនឡើយដែរ ។ ខ្ញុំរៀនសូត្រ មិនបានជ្រៅជ្រះ និងគេទេ (សញ្ញាប័ត្របាក់ឌុប BacIIក្នុងឆ្នាំ១៩៨៩-៩០) តែប៉ុណ្ណោះ គឺមិនបានរៀនសូត្រ ដល់ថ្នាក់បណ្ឌិត ដូចគេនោះទេ ប៉ុន្តែខ្ញុំក៏តែងតែសិក្សារៀនសូត្រ និងស្វែងយល់ពីបណ្តា ប្រទេសធំៗ និងជឿនលឿននានា លើសកលលោក ដែលខ្ញុំធ្លាប់បានទៅដល់យ៉ាងហោចណាស់ ក៏ដប់ប្រទេសផងដែរ!»។

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បាននិយាយទៀតថា «ខ្ញុំមិនខឹងមិនតូចចិត្ត នឹងអ្នកនោះទេ តែអ្វីដែលខ្ញុំសោកស្តាយនោះ គឺអ្នកប្រមាថលើខ្ញុំនេះ ត្រូវចេះវិភាគពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នកដទៃ ខ្លះផង។ ខ្ញុំរឹតតែមិនគិតថា លោកប្រកាន់និន្នាការនយោបាយ បក្សណានោះដែរ។ ខ្ញុំគិតថា បើខ្មែរនៅតែប្រកាន់នូវជំហរ គំនិតបែបនេះ ខ្មែរគ្មានថ្ងៃរួបរួមគ្នានោះទេ ប្រទេសជាតិក៏គ្មានសេចក្តីសុខនោះដែរ ធ្វើជាមុនស្សក្នុងសង្គម កុំបក្សនិយម និងជាតិនិយមជ្រុលពេក ត្រូវ ចេះថ្លឹងថ្លែងខ្លះផង នោះទើប្រសើរ ខ្ញុំក៏ស្រឡាញ់ជាតិដូចលោកដែរ!!»។

យ៉ាងណាមិញ លោក សុះ ម៉ាច ក៏បានផ្ដាំផ្ញើទៅដល់អ្នកដែលអង្គុយរិះទាំងនោះ ត្រូវចេះពិចារណារកត្រូវខុស ឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តរិះគន់ លើរឿងអ្វីមួយ ដើម្បីជៀសវាងពាក្យដែលគេ តែងតែនិយាយថា «រិះគន់ផ្កាប់មុខ» ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង