CamNews

រូងភ្នំ ដ៏ចម្លែក មានបង្កប់ព្រះពុទ្ធរូបតូចៗ រាប់រយអង្គ នៅខាងក្នុង

នៅពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត លោកអ្នក​ត្រូវ​ដឹងថា មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​កន្លែង​នៅក្នុង និង​នៅ​ក្បែរ​ទីនោះ​។​គុហា​កំពត គឺជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់​ទាញ​​។ គុហារ​នេះ​មិនមាន​អ្វី​ក្រៅ​ពី​ស្រទាប់​ថ្ម​កំបោរ ដែល​លោកអ្នក​អាច​មើលឃើញ​ស្នាមភ្លោះ​រវាង​ក្រុង​កំពត​និង​កែប​ឡើយ​។

​នៅឯ​ល្អាង​ភ្នំ​នេះ ក្រៅពី​ថ្មកំបោរ​ដែលមាន​រាង​ដូច​ផ្ទះ លោកអ្នក​នឹង​ឃើញ​រាន​ព្រះ​ភូមិ​បែប​ពុទ្ធសាសនា​ផងដែរ​។ ពេល​មក​ទស្សនា​តំបន់​ទេសចរណ៍​នេះ សូម​កុំ​ភ្លេច​ដាក់​ពិល​និង​ពាក់​ទ្រនាប់ជើង​ឃ្លុប​​មក​តាម​។​

​ក្នុងចំណោម​គុហា​នៅ​កំពត  គុហា​ដែល​លោកអ្នក​នឹង​ធ្វើ​ដំណើ​រឆ្ល​ង​កាត់​ដំបូង​គេ​នោះ​គឺ​គុហា​ភ្នំ​ ឆ្នុក​។ នៅក្នុង​គុហា​នេះ មាន​សំណង់​បាក់បែក​ដែល​បន្សល់ទុក​មុន​សម័យអង្គរ​មក​ម្ល៉េះ​។ លោកអ្នក​នឹង​ឃើញ​សំណង់​ឥដ្ឋ​ដែល​បាក់បែក​តាំង​ពី​សតវត្សរ៍​ទី​៥​ក្រោយ​ គ្រឹស្តសករាជ ដែល​ស្ថិតនៅ​ក្នុង​ចំណោម​ថ្មដុះ​នៅក្នុង​គុហា​នោះ និង​សំណង់​តាំង​ពី​សតវត្សរ៍​ទី​៤​ដែល​ជា​ភស្តុតាង​នៃ​អាណាចក្រ​ហ្វូណន់​។ នៅក្នុង​គុហា​នោះ​ផង​ដែរ មាន​រូប​សណាក​ថ្ម​ដំរី​។ ផ្លូវ​ចូល​ទៅ​កាន់​គុហា​ទី​២ មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​គុហា​ទីមួយ ហើយ​ដើម្បី​ទៅ​ដល់​ទីនោះ លោកអ្នក​ត្រូវ​ដើរ​ឡើង​តាម​ដុំថ្ម ក្រោយមក​លោក​អ្នកនឹង​ឃើញ​ស្តូប​តូច​មួយ​ទៀត​នៅក្នុង​គុហា​ទី​ពីរ​។

​គុហា​កំពត​នៅ​កម្ពុជា មាន​ដូចជា​ភ្នំ​ស្លាតាឱន​ជាដើម ដែល​តូច​ជាង​គុហា​ដទៃទៀត ប៉ុន្តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ឡើង​ភ្នំ​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍បំផុត​នោះគឺ ស្តូប​តូច​មួយ​និង​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​នៅ​ទីនោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ។​

​ទី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ទៀត​នោះគឺ ភ្នំ​សសៀរ​ដែល​គេ​ស្គាល់​ថា​ជា "​ល្អាង​ដំរី​ស​" ហើយ​ល្អាង​នេះ​ស្ថិតនៅ​ក្បែរ​វត្ត​មួយ​។  ប្រសិនបើ​ឡើង​តាម​ជ​ណើ្ត​រ​ទៅ​ខាង​លើ លោកអ្នក​នឹង​ឃើញ​ទេសភាព​ដ៏​ត្រកាល​នៃ​ជនបទ​ស្រុក​ស្រែចម្ការ ជាពិសេស​នៅ​រដូវវស្សា​។ ​នៅពេលដែល​លោក​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​កំពត សូម​កុំ​ភ្លេច​ចូល​មើល​គុហា​កំពត​ឲ្យសោះ​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia