ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ Looking TODAY បានធ្វើការចុះផ្សាយ អត្ថបទមួយមានចំណងជើងថា “ចន ច័ន្ទលក្ខិណា ត្រូវបានលោក ចែម វុឌ្ឍសុវីន វាយបកយ៉ាងចាស់ដៃ” កាលពីពេលថ្មីៗនេះរួចមក តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រញាប់ប្រញាល់ ចេញមុខប្រតិកម្មឆ្លើយតបវិញថា នាងមិនបានធ្វើការចោទប្រកាន់ ទៅលើបុគ្គលណាមួយ ហើយការរិះគន់នេះ មិនមែនក្នុងន័យជាន់ពន្លិចទេ គឺក្នុងន័យស្ថាបនាកែលម្អ ។

តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារជាភាសាខ្មែរ វាយប្រហារបកទៅវិញ ដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា “ខ្ញុំដឹងថា អ្នកមិនមែនធ្វើជាគណៈកម្មការ ទីងមោងដែរ តែខ្ញុំអត់បាននិយាយ ចំពោះអ្នកទេ កុំរើសដាក់ខ្លួនពេក កុំរអៀសខ្លួន Ok ខ្ញុំមិនដែលចិត្តចង្អៀតជាមួយ model ក្នុងកម្មវិធីហ្នឹងទេ ព្រោះស្ថិតក្នុង group ផ្សេងគ្នា ហើយអាជីពហ្នឹង មិនសមនឹងខ្ញុំទេ តែខ្ញុំនិយាយរិះគន់ ក្នុងន័យស្ថាបនា ហើយខ្ញុំក៏មិនរិះគន់ប្អូនដែរ chem vuthsovin!” ។

តារាស្រីដែលកំពុង តែមានភាពលេចធ្លោ ទៅលើរឿងរិះគន់ តារាថៃរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ជាអ្នកគាំទ្រកម្មវិធីនេះម្នាក់ដែរ ហើយខ្ញុំក៏ជាអ្នកជំរុញ ស្រីម៉ៅ ឲ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយខ្ញុំពិតជាយល់ឃើញ ដូចអ្វីដែលខ្ញុំបាននិយាយ បើខ្ញុំមានចិត្តចង្អៀត ឬក៏ច្រណែន ខ្ញុំមិនជំរុញឲ្យស្រីម៉ៅទៅប្រកួតទេ ។ សោកស្តាយដែលប្អូនប្រុសប្រឆាំង នឹងការរិះគន់របស់បង ទាំងបងមិនបានថាឲ្យប្អូន អ្នកថតរូប ក្នុងកម្មវិធីនេះ មិនមែនមានតែប្អូនមួយទេ បងនិយាយទូទៅ តែប្អូនរើសដាក់ខ្លួន អ្នកដឹកនាំកម្មវិធី គួរតែពិនិត្យឡើងវិញ សួរថាក្នុងចំណោមបេក្ខនារីទាំង១៤រូប តើគេមានអារម្មណ៍យ៉ាងណា ដែលគេដឹងថា មិនមានភាពប្រក្រតី គ្រាន់តែគេមិនហ៊ាននិយាយ …” ។

ក្នុងនោះដែរ តារាស្រីរាងខ្ពស់ស្រឡះ មានឈ្មោះជាស្រីមេម៉ាយអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកយកកម្មវិធី The Voice មកនិយាយផងដែរថា ហេតុអី The Voice គេធ្វើល្អ? ក្មួយប្រុសបង្កើតរបស់នាង ក៏បានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែនាងទទួល លទ្ធផលនៃការមិនជោគជ័យរបស់ក្មួយនាង បានសួរថាហេតុអី? នាងចង់ប្រាប់ថា គឺកម្មវិធីពិតធ្វើឲ្យយើងទទួលយកបាន នូវលទ្ធផលនេះ! អ្នកណាក៏មានសិទ្ធិ ក្នុងការគាំទ្របេក្ខនារី ដែលគេពេញចិត្ត ដូច្នេះនាងនិយាយ ក៏ជាទស្សនិកជនមួយរូបដែរ បើមិនទទួលការរិះគន់របស់នាងទេ សូមបន្តសកម្មភាពនេះទៀតចុះ នាងក៏ឈប់និយាយទៀតហើយ ៕

- អាន ៖ ចន ច័ន្ទលក្ខិណា ត្រូវបានលោក ចែម វុឌ្ឍសុវីន វាយបកយ៉ាងចាស់ដៃ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល