យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការរួមភេទអាចធ្វើឲ្យពួកយើង មានអារម្មណ៍ល្អ ទទួលបានសម្រើបលើរាងកាយ និងដល់ចំណុចកំពូល ប៉ុន្តែតើដំណើរការនេះមានឥទ្ធិពល ដល់សុខភាពយ៉ាងដូចម្តេចទៅ? តើវាពិតជាជួយឲ្យយើងមានសុខភាពល្អ និងរស់នៅប្រកបដោយសុភមង្គល យ៉ាងយូរអង្វែងមែនទេ?

ការសិក្សាក្នុងពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា បុរសដែលរួមភេទជាញឹកញាប់ (ចាប់ពីបីដងឡើងទៅ ក្នុងមួយសប្តាហ៍) អាចមានជីវិតរស់នៅ បានយូរជាងអ្នករួមភេទតែម្តង ឬពីរដងក្នុងមួយសប្តាហ៍ទៅទៀត។ មានកត្តាមួយចំនួនតូច ដែលមានឥទ្ធិពលលើរឿងនេះដូចជា បុរសដែលឈឺមិនសូវជារួមភេទបានច្រើន ដូចបុរសដែលមានសុខភាពល្អ នោះទេ។ នេះគឺជាការរកឃើញមួយចំនួន ដែលទាក់ទងគ្នា រវាងការរួមភេទ និងព្យាបាលជំងឺ។

សិចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង
ការសិក្សាមួយ ដែលបានចុះផ្សានៅក្នុងសារព័ត៌មាន Journal of the American College of Cardiology បានរកឃើញថា បុរសងាប់លិង្គមាន ៥៨% ទំនងជានឹងកើតជំងឺបេះដូង-សរសៃឈាម ប៉ុន្តែរឿងនេះមិនបានថា ការរួមភេទជាទៀងទាត់ជួយកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូងនោះទេ។ ការងាប់លិង្គ និងជំងឺបេះដូង គឺគ្មានអ្វីខុសគ្នាទេ ព្រោះសរីរាង្គទាំងពីរនេះ តម្រូវឲ្យមានសរសៃវ៉ែន និងអាកទែរីកធំ និងកន្ត្រាក់ឲ្យបានត្រឹមត្រូវ ទៅកន្លែងរបស់វានីមួយៗ។

ការជក់បារី ទម្លាប់មិនសូវញ៉ាំអាហារ កង្វះការហាត់ប្រាណ និងរបៀបរស់នៅដោយអស់សង្ឃឹម សុទ្ធតែអាចប៉ះពាល់ដល់ មុខងាររបស់សរសៃឈាមវ៉ែន និងអាកទែបានទាំងអស់ ដូច្នេះការរួមភេទមិនមែនជាឱសថ ផ្តល់នូវការព្យាបាល និងកាត់បន្ថយការប្រឈម នឹងជំងឺបេះដូង និងការងាប់លិង្គទេ ប៉ុន្តែវាជាមធ្យោបាយមួយ ដែលអ្នកអាចព្យាបាលរាងកាយ ដោយខ្លួនឯងទៅវិញទេ។ ការសិក្សាបានផ្តោតទៅលើឥទ្ធិពល របស់អ័រម៉ូនចំណង់ផ្លូវភេទ ការស្រើបស្រាល និងការឈានដល់ចំនុចកំពូល។ Dehydroepiandrosterone (DHEA) និង Testosterone ទាំងពីរនេះជាអ័រម៉ូនចំណង់ផ្លូវភេទ ដែលមានទំនាក់ទំនង ក្នុងការកាត់បន្ថយការប្រឈម នឹងជំងឺបេះដូង- សរសៃឈាម និងការពារដល់សាច់ដុំបេះដូង ក្រោយពេលមានជំងឺគាំងបេះដូង។

សិចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត
អ្នកឯកទេសខាងជំងឺបេះដូងមួយចំនួនជឿថា ពួកគេបានមើលឃើញនូវ ទំនាក់ទំនងគ្នាមួយរវាង ការមិនសូវបាញ់ទឹកកាម និងជំងឺមហារីកក្រពេញប្រូស្តាត។ មានការយល់ដឹងតិចតួចណាស់ អំពីមុខងាររបស់ក្រពេញប្រូស្តាត អ្វីដែលវាផលិត និងរក្សាទុកទឹកកាម។ ដូច្នេះការដែលរក្សាទុកទឹកកាមយូរពេក មិនមែនជារឿងល្អទេ ព្រោះវាប្រៀបបាននឹងអាងទឹកមួយ ដែលមិនមានការផ្លាស់ប្តូរទឹក ចេញចូលទាល់តែសោះ។

រាងកាយរបស់យើងគឺមានចលនាចេញចូល បំពេញឡើងវិញនូវអ្វីដែលបាត់បង់ ដូច្នេះនៅពេលទឹកក្នុងក្រពេញប្រូស្តាត នៅតែដក់ជាប់រហូត ដល់ពេលមួយវានឹងក្លាយ ទៅជាពុលស្រូបចូល ទៅក្នុងរាងកាយយើងទៀត និងបង្កទៅជាខូចមុខងារ ក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ ព្រមទាំងចេញជាមហារីកទៀតផង។ ការបញ្ចេញទឹកក្នុងក្រពេញប្រូស្តាត ជាញឹកញាប់ តាមរយៈការបាញ់ទឹកកាម គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីឲ្យវាមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបញ្ចេញទឹកក្នុងក្រពេញប្រូស្តាត ឲ្យអស់តែម្តង អ្នកត្រូវតែផ្តល់នូវការម៉ាស្សា ពីម្រាមដៃបន្ថែមទៀត ព្រោះវានឹងជួយឲ្យវាផលិតបានទឹកកាមថ្មី ដែលសម្បូរទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹម។

សិចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
សាកលវិទ្យាល័យ Wilkes នៅអាមេរិកបានបង្ហាញឲ្យឃើញថា មនុស្សដែលរួមភេទបានពីរដង ក្នុងមួយសប្តាហ៍នឹងមានកម្រិតអង់ទីករ IgA (Immunoglobulin A) ក្នុងឈាមខ្ពស់ សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាមួយផ្សេងទៀត នៅឯសាកលវិទ្យាល័យ Ohio បានរកឃើញថា ការឈានដល់ចំនុចកំពូល ក្នុងពេលរួមភេទកាន់តែច្រើន ជួយបង្កើនដល់កម្រិត កោសិការ T3 និង T4 Lymphocyte Cells (កោសិការគ្រាប់ឈាមស ដែលផលិតអង់ទីករ ដើម្បីសម្លាប់មេរោគ) រហូតដល់ ២០% ឯណោះ។

សិចគឺជាថ្នាំបំបាត់ការឈឺចាប់
សម្រើបផ្លូវភេទ និងការឈានដល់ចំនុចកំពូល ជួយជម្រុញឲ្យរាងកាយ ផលិតសារធាតុ Endorphins ដែលគេស្គាល់ថាជា ថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែវាមិនមែនជាកត្តាសំខាន់នៅឡើយទេ។ អ័រម៉ូន Oxytocin បានក្លាយទៅជាវត្ថុវិភាគថ្មីមួយ សម្រាប់អ្នកវិទ្យាសាស្ត្រសិក្សាអំពី ការឆ្លើយតបខាងផ្លូវភេទរបស់មនុស្ស។ សារធាតុគីមីរបស់វា ត្រូវបានគេស្គាល់ថា យ៉ាងហោចណាស់ ក៏មានការឆ្លើយតបតិចតួចបំផុតសម្រាប់ការភ្ញាប់ទំនាក់ទំនង ជាមួយដៃគូរដែរ។

យោងទៅតាមការសិក្សាមួយចំនួន បានឲ្យដឹងថា អ័រម៉ូន Oxytocin ជួយបង្កើតការបំបាត់ឈឺចាប់រ ហូតដល់ ១១៥% ដែលវាជាហេតុផលមួយ ធ្វើឲ្យអ្នកមិនមានការឈឺចាប់អ្វីសោះ ក្នុងពេលសូកបញ្ចូលលិង្គ ក្នុងទ្វាមាសរួមភេទ។

សិចកាត់បន្ថយការបាក់ទឹកចិត្ត
បើនិយាយពីការបាក់ទឹកចិត្ត វាច្រើនតែធ្វើឲ្យបុរសៗ លែងមានចំណង់ផ្លូវភេទទាំងស្រុងតែម្តង ។ ការសិក្សាមួយ កាលពីឆ្នាំ១៩៩៩ បានរកឃើញថា អ័រម៉ូនសិចត្រូវបានបញ្ចេញឡើង ក្នុងកម្រិតមួយខុសៗគ្នា ដោយ Testosterone ថយចុះនៅពេលបុរសបាក់ទឹកចិត្ត។

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមសហគមន៍ ជំងឺសរសៃប្រសាទអាមេរិក (American Psychological Society) បានឲ្យដឹងថា បុរស (និងស្ត្រី) ដែលរួមភេទជាទៀងទាត់ អាចបំបាត់នូវបញ្ហាបាក់ទឹកចិត្តនោះបាន។ ជាទូទៅ ការហាត់ប្រាណជួយឲ្យមានអារម្មណ៍ល្អ បាន និងការបញ្ចេញអ័រម៉ូនទៀងទាត់ ហើយដោយសារតែ កម្រិតអុកស៊ីសែន និងសារធាតុចិញ្ចឹមចូលទៅខួរក្បាលកើនឡើង វាក៏ផ្តល់ឥទ្ធិពលលើរាងកាយទាំងមូល មានសកម្មភាពធម្មតាឡើងវិញបានដែរ ។ ការហាត់ប្រាណតាមបែបរួមភេទ ជួយកាត់បន្ថយចំនួនសារធាតុ Cortisol ក្នុងខួរក្បាល ដែលវាមាននាទី ធ្វើឲ្យមនុស្សស្ត្រេស។ Oxytocin ក៏ជាសារធាតុដ៏សំខាន់មួយទៀតដែរ ក្នុងការចូលរួមលើសម្រើបផ្លូវភេទ ឈានដល់ចំនុចកំពូល ព្រមទាំងបង្កើនអារម្មណ៍ស្និទ្ធស្នាល សម្រាប់លុបបំបាត់ភាពឯកោ កើតទុក្ខ ព្រមទាំងសម្ពាធក្នុងអារម្មណ៍៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង