បន្ទាប់ពី ព័ត៌មាន ចចាមអារ៉ាម អស់រយៈពេល ១ ខែកន្លងទៅ ថ្ងៃនេះ ផលិតកម្ម 20th Century Fox និងអ្នកដឹកនាំរឿង Josh Trank បានរកឃើញ តារាសំដែង ទាំង ៤ នាក់ដើម្បី មកសំដែង ជាតួរឿង Fantastic Four ថ្មីហើយ ។

តារាសំដែង ៤ រូបនោះមានដូចជា Miles Teller, Michael B. Jordan, Kate Mara និង Jamie Bell នឹង ចូលសំដែង រឿងនេះជាក់ណាស់ ។ ឥលូវនេះ ទាំង ៤ នាក់កំពុងតែ ស្ថិតក្នុងតំណាក់កាល កុងត្រា សិនមុនពេល ចាប់ផ្តើមថត ។ តោះបីជា យើងមិនទាន់ ដឹងថា ៤ នាក់នេះ សំដែងជាអ្នកណាអោយ ប្រាកដមែន តែតាមប្រភព ព័ត៌មានអ្នកដែល នៅជិតគំរោងនេះ បានឲ្យដឹងថា Miles Teller នឹងដើរ តួជា Reed Richards, Michael B Jordan សំដែងជា មនុស្សភ្លើង, Kate Mara សំដែងជានារីបំបាំង កាយនិង Jamie Bell នឹងសំដែង ជាតួ មនុស្សថ្ម ។

គួរបញ្ជាក់ផងដែរថា Fantastic Four បង្ហាញខ្លួន ក្នុងរោងភាពយន្ត លើកទី ១ ក្នុងឆ្នាំ ២០០៥ ហើយ បន្តវគ្គទី ២ នៅឆ្នាំ ២០០៧ ។ ហើយ Fantastic Four ថ្មីនេះ គ្រោងនឹងស្វាគមន៍ ទស្សនិកជននៅខែ មិថុនា ២០១៥ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14