ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា សេន យូរី ហៅ DJ យូរី ដែលជាតារា
ចម្រៀងយុវវ័យម្នាក់ មានសម្រស់ស្រស់ស្អាតខ្លាំង ប្រៀបបានតារាចម្រៀងកូរ៉េនោះ ពេលនេះ
មានការរិះគន់មិនតិចទេ ក្រោយពីនាងបានចំលងស្ទីលពីតារាចម្រៀងកូរ៉េ តាមរយៈសំលៀក
បំពាក់ ពេលឡើងសម្ដែងលើវេទិការសាធារណៈ ដែលមានមហាជនរាប់ពាន់នាក់ ទស្សនា។

ទស្សនិកជន និយាយថា ចំលងបទចំរៀងមិនអស់ចិត្តទេ ថែមទាំងចំលងខោអាវគេមកទៀត
គ្មានគំនិតខ្លួនឯងបន្តិចសោះ។ ពាក់ព័ន្ធនឹងការរិះគន់នេះ យូរី មិនបង្អត់យូរ ក៏តបតវិញយ៉ាង
ចាស់ដៃថា «ចង់បន្ទោសគួរតែបន្ទោសជាងកាត់ទៅ ព្រោះនាងទិញពីហាងមកទេ »។
ទស្សនិកជនខ្លះបាននិយាយថា ការនិយាយរបស់នាងបែបនេះ គឺយកតែរួចខ្លួន តែប៉ុណ្ណោះ
ហើយថា យូរី កំពុងដើរតាមគន្លងតារាចម្រៀងប្រុសម្នាក់ គឺលោក ណុបបាយ៉ារឹទ្ធ ដែលនិយាយ
យករួចតែខ្លួនតែប៉ុណ្ណោះ ។

ថ្មីនេះប្រភពពីហាងតុបតែងខ្លួនមួយកន្លែង ដែល សេន យូរី ទៅតុបតែងជាញឹកញយបាននិយាយ
ប្រាប់ LookingTODAY យូរី មិនត្រឹមតែ សម្ញែងស្ទីល Cute Cute (ចរិតស្រីស្អាត) ក្នុងបទចម្រៀង
ឬ វេទិការតន្រ្តីទេ សូម្បីតែពេលធម្មតាក៏នាងធ្វើចរឹកបែបហ្នឹងដែរ ។

ប្រភពដដែលបានបន្តថា វាមិនគួរឲ្យស្រលាញ់ទេ មើលទៅគួរឲ្យជ្រេញខ្លាំងណាស់ ព្រោះវាចូល
លក្ខណៈញ៉ែកៗ បែបពួកខ្ទើយ ដែលមិនសមភ្នែកវិញទៅហើយ ។ តាំងពីនាងដើរចូលហាងនាង
ក៏អង្គុយផ្អៀងផ្អងមុខកញ្ចក់ ធ្វើមុខធ្វើមាត់ដាក់កញ្ចក់ដែលមើលទៅគួរឲ្យខ្លាច ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីរូបនេះ ថ្វីត្បិតតែហាក់ជោគជ័យ ក្នុងអាជីពចម្រៀងតែនាង តែងតែ
ត្រូវបានគេរិះគន់មិនស្រាកស្រាន្តឡើយ សូម្បីការកែកុនច្រមុះរបស់នាង ក៏ត្រូវគេរិះគន់ថា ច្រមុះ
ឡើងស្អាត ដល់ធ្វើហើយ ច្រមុះចង់ធំជាងមុខទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល