CamNews

ស្លាប់ដោយសារថតរូប Selfie ព្រោះធ្លាក់ពីលើចង្កេះភ្នំ

យោងតាមរបាយការណ៍អំពី​ការស្លាប់​ភ្លាមៗ គេដឹងថា មនុស្សស្លាប់ដោយ​ការ​វាយប្រហារ​ពីត្រី
ឆ្លាម គឺមានចំនួន​តិច​ជាង​ បើធៀបនឹង​ការស្លាប់​ដោយ​ការថត​រូបខ្លួនឯង(Selfie)។

ថ្មីៗនេះ អ្នកទេសចរណ៍​ជនជាតិអាលឺម៉ង់ម្នាក់ ទើបតែបានស្លាប់​ ខណៈកំពុង​លោតថត​រូបខ្លួនឯង
នៅតំបន់​ប្រាសាទ Machu Picchu នៅ Peru កាលពីសប្ដាហ៍មុន។ ក្រុមមន្ដ្រី​មានសមត្ថកិច្ច បាន
រកឃើញសាកសព​ជនរងគ្រោះ នៅក្នុង​ចម្លោះថ្មភ្នំ​មួយ​កាលពីថ្ងៃទី ៣០​ឧសភាកន្លងទៅ។ BBC
ចុះផ្សាយថា ជនរងគ្រោះម្នាក់នេះ មានឈ្មោះថា Oliver Park អាយុ ៥១ឆ្នាំ។

បុគ្គលិក​នៅតំបន់ទេសចរណ៍​ Machu Picchu ឱ្យដឹងថា Park មិនបានយកចិត្តទុកដាក់ទៅលើ​
ស្លាកសញ្ញា​ព្រមានអំពីគ្រោះថ្នាក់នោះទេ។ Park បានធ្លាក់ពីលើចង្កេះភ្នំ ខណៈកំពុង​លោត​ដើម្បី
ថតរូប​ខ្លួនឯង។

យោងតាមការ​រកឃើញ​របស់ The Metro គេបានដឹងថា ការស្លាប់ដោយសារ​ selfie កាន់តែមាន
ច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០១៥ មានអ្នកស្លាប់ដោយសារ​ selfie ឡើងដល់ ១២នាក់។

គេហទំព័រ Priceonomics រាយការណ៍ថា ចាប់តាំពីខែមករា ឆ្នាំ ២០១៤ ដល់ខែមករា ឆ្នាំ ២០១៦
មានមនុស្សស្លាប់ដោយសារ​ selfie មានចំនួន ៤៩នាក់។ ពួកគេ​ភាគច្រើន មានអាយុជាមធ្យម
២១ឆ្នាំ ហើយ ៧៥% គឺជាបុរស។

កាលពីខែ​មិនា​កន្លងទៅ គ្រោះថ្នាក់មួយដូចគ្នា​នេះបានកើតឡើងនៅ Washington។ បុរសម្នាក់​
បានបាញ់ខ្លួនឯង ខណៈកំពុង​ថតរូប ជាមួយនឹងកាំភ្លើងដែលគាត់ស្មានថា​គ្មានគ្រាប់។

ថ្វីបើកន្លែងខ្លះ មានការព្រមានអំពីគ្រោះថ្នាក់​ដោយសារការថត​ selfie ប៉ុន្តែ មនុស្សភាគច្រើន
មិនបានយកចិត្តទុកដាក់នោះទេ

កាលពីឆ្នាំ ២០១៥ នៅឥណ្ឌា មនុស្សមួយក្រុម មានគ្នា​ ៤នាក់ បានឡើងលើផ្លូវរទេះភ្លើង ដើម្បី
ថតរូប ខណៈរថភ្លើងជិតនឹងមកដល់។ ដោយសារ​រថភ្លើងមានល្បឿនលឿន ពួកគេក៏លោតចុះ
មិនទាន់ បណ្ដាល​ឱ្យមនុស្សបីនាក់បានស្លាប់ នេះបើតាមគេហទំព័រ Times of India។

ក្រសួង​មហាផ្ទៃ​រុស្សី បានព្រមានអំពីគ្រោះថ្នាក់ដោយសារ​ការថត​រូបខ្លួនឯង ខណៈមានមនុស្ស
ស្លាប់ជាច្រើននាក់ ក្នុងឆ្នាំ ២០១៥។

ប្រែសម្រួល ៖ បុត្រា