CamNews

បើកឡានទៅបុកឡានប៉ូលីស ដើម្បីរួចផុត ពីការចាប់ជំរិត របស់ឧក្រិដ្ឋជន

ព័ត៌មានអន្តរជាតិ ​៖   បើតាមការដកស្រង់ព័ត៌មាន  ពីទំព័របរទេស Yahoo ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា យុវតីម្នាក់ បានបើកឡានទៅ
បុកនឹងឡានប៉ូលីស  ដែលកំពុងតែចតនៅម្ខាង  ដើម្បីគេចផុតពីការចាប់ជំរិតរបស់ឧក្រិដ្ឋជន
មា្នក់ ។

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ  បានកើតឡើងកាលពីពេលកន្លងទៅនៅឯរដ្ឋ  New
Jersey  សហរដ្ឋអាមេរិក  ហើយបើនិយាយពីឧក្រិដ្ឋជន   ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ
វិញ    មានឈ្មោះថា  Floribert Nava  វ័យ ៤៥ ឆ្នាំ ជាប់ចោទពីបទ ចាប់ជំរិតយុវតីម្នាក់ អោយ
បើកឡានទៅរដ្ឋ Philadelphia ក៏ព្រោះតែមានជម្លោះរឿងស្មុំកូនមកចិញ្ចឹម​  ដោយឪពុកម្តាយ
កូនចិញ្ចឹមតូចនោះ រស់នៅក្នុងរដ្ឋមួយនេះ។

បន្ទាប់ពីយុវតីឆ្លាតវៃរូបនេះ បានបើកឡានទៅបុករថយន្តប៉ូលីស ​ ដែលកំពុងតែចតស្ងៀមនៅ
ម្ខាងនៃផ្លូវហើយនោះ រំពេចនោះ លោក Floribert  ក៏ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗ ខណៈពេល
ដែលក្នុងដៃប្រដាប់ដោយអាវុធ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yahoo