(ភ្នំពេញ)៖ តារាចម្រៀងស្រីកញ្ញា ផន ស្រីខួច ដែលបានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលស្ទើរតែដាច់ផ្ញា បន្ទាប់ពីនាងបានផ្លាស់ប្ដូរខ្លួនឯង ពីតារាចម្រៀងបែបបុរាណ ច្រៀងតែបទកន្ទ្រឹម ឬ បទកំសត់ៗ មកជាញាក់កន្ទ្រាក់អារម្មណ៍ ព្រមទាំងលេងខ្លួនបែបសិចស៊ីលោកខាងលិច បង្កឲ្យមានការចាប់អារម្មណ៍ កាន់តែខ្លាំង។ បេក្ខនារីក្នុងកម្មវិធី «I AM A SINGER CAMBODIA» រូបនេះ បានបង្ហើបថា បើទៅបីជានាង បានប្ដូរស្ទើលច្រៀង និងសម្ដែងស្ទើរតែមួយរយភាគរយក្ដី ប៉ុន្តែនាងមិនដឹងថា អាចនៅបន្តក្នុងកម្មវិធីនេះដល់ពេលណាទេ ព្រោះអាស្រ័យទៅលើកម្លាំងចិត្តគាំទ្ររបស់មហាជន ដែលបានមើលឃើញទៅលើ ទេពកោសល្យរបស់នាង។

តារាចម្រៀង ផន ស្រីខួច បានផ្លាស់ប្ដូរផ្នត់គំនិតថា នាងជាតារាចម្រៀងស្រីម្នាក់ ដែលមិនមានការផ្លាស់ប្ដូរស្ទីលអ្វីទាំងអស់ ព្រោះតាំងពីនាង ជ្រកកោនក្នុង ហង្សមាស ពី២០១៣ មកដល់២០១៦នេះ ទើបតែឃើញមានសកម្មភាពប្លែក ហើយគិតថា ជាឆ្នាំមាសរបស់នាង។ ក្រោយពីប្ដូរស្ទីលច្រៀង លេងខ្លួនសាហាវៗ នឹកស្មានមិនដល់មក ផន ស្រីខួច តារាចម្រៀងដែលជាប់ជ័យលាភី តារាចម្រៀងរបស់ផលិតកម្មរ៉ុក លេខ១ កាលពីឆ្នាំ២០០៩ បានចូលជំនួសតំណែង ទេព បូព្រឹក្ស ក្នុងកម្មវិធី« I AM A SINGER CAMBODIA» ជាកូនសិស្សថ្មី លោក សួន ពិសិដ្ឋ។

កញ្ញា ផន ស្រីខួច ពេលបង្ហាញរូបភាព ក្នុងបណ្ដាញសង្គម មិនសូវមានអ្នកណាចាប់អារម្មណ៍លើរូបនាងច្រើនឡើយ។ បន្ទាប់ពីនាងបង្ហាញសមត្ថភាព ត្រឹមតែ៥នាទី ទស្សនិកជនជាច្រើន កោតសរសើរមិនដាច់ពីមាត់ ព្រោះនាងច្រៀងសាហាវខ្លាំង រហូតគេមិននឹកស្មានថា អាចច្រៀងស្រែកតុងខ្ពស់បានល្អឥតខ្ចោះ។ សំឡេងស្រែក មិនមែនស្រែកឲ្យតែបានៗទេ តែនាងស្រែកយ៉ាងមានទឹកដមបំផុត សូម្បីតែតារាចម្រៀង ចូលរួមប្រកួត គឺលាន់មាត់សរសើរនាងគ្រប់គ្នា។

កញ្ញា ផន ស្រីខួច បាននិយាយប្រាប់ Khmertalking ថា «អរគុណច្រើន សម្រាប់ទស្សនិកជន ខ្ញុំមិនដឹងថា ទេពកោសល្យរបស់ខ្ញុំ បានល្អកម្រិតណាទេ តែខ្ញុំធ្វើតាមអ្វី ដែលក្រុមហ៊ុនបានដាក់ឲ្យ ខ្ញុំមានសមត្ថភាពប៉ុណ្ណា ធ្វើបុណ្ណឹង។ ខ្ញុំមិនដឹងថា អាចនៅក្នុងកម្មវិធីបានយូរប៉ុណ្ណាទេ ព្រោះអាស្រ័យលើការបោះឆ្នោត និងសំឡេងគាំទ្រ ទើបខ្ញុំអាចបន្តទៅមុខទៀតបាន!»។

លោក សួន ពិសិដ្ឋ កវីនិពន្ធពានរង្វាន់អ្នកនិពន្ធពី កាណាដា និងជាអ្នកនិពន្ធឲ្យ ផន ស្រីខួច តាំងពីផលិតកម្មចាស់ រហូតដល់ផលិតកម្មថ្មី បានបង្ហាញអារម្មណ៍រំភើបស្ទើរតែហោះ ចេញពីក្នុងខ្លួន ពេលកូនសិស្សលោកធ្វើបានគ្រប់យ៉ាង តាមអ្វីដែលលោកបានដាក់ឲ្យ ព្រោះលោកក៏សោកស្ដាយមិនតិចទេ ពេលដែល ទេព បូព្រឹក្ស បានចាកចេញមុនគេ តែអ្នកចាស់មិនទៅ អ្នកថ្មីមិនមកមែន។

ចំណែកលោក សុខ ចាន់ផល វិញ អ្នកនិពន្ធបទ «អស្ចារ្យណាស់មែនទេ» ដែល ផន ស្រីខួច ច្រៀងឡើងផ្អើលប្រទេស ក៏សប្បាយចិត្តមិនតិចទេ ព្រោះបទចម្រៀងលោក ហាក់ល្បីឡើងវិញ ក្រោយពេលស្រីខួចបកស្រាយ បទចម្រៀងនេះម្ដងទៀត។ កញ្ញា ផន ស្រីខួច បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍លើនាងខ្លាំង បន្ទាប់ពីនាងបានកែប្រែខ្លួន មកជាតារាចម្រៀងស្រី ច្រៀងបទសម័យក៏បាន បុរាណក៏បាន ហើយនាងមិនបញ្ឈប់ការអភិវឌ្ឍន៍ខ្លួនឯងទេ ដរាបណា នៅតែប្រឡូក ក្នុងវិស័យសិល្បៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង