CamNews

រដ្ឋមន្ត្រីការបរទេស «ប្រកាស​លាលែងពី​តំណែង» ដោយសារ​ជំងឺកាន់តែធ្ងន់ធ្ងរ!

(រីយ៉ូ)៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលោក Jose Serra បានលាលែងចេញពីតំណែងហើយ​នៅថ្ងៃពុធ សប្តាហ៍នេះក្រោយពី​អការៈជំងឺរបស់លោកកាន់តែធ្លាក់ដុនដាប។ នេះបើតាមការចេញផ្សាយនៅមុននេះ​បន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លិខិតស្នើសុំលាលែងពីតំណែងលោក Serra ត្រូវបានបញ្ជូនទៅដល់ការិយាល័យលោកប្រធានាធិបតេយ្យ​ប្រេស៊ីល Michel Temer ហើយ​ដោយក្នុងនោះបានបញ្ជាក់ថា​ត្រឹមតែថា «បញ្ហាសុខភាព គឺជាមូលហេតុ​សម្រាប់ការ​លាលែងរបស់​លោក»។ ប៉ុន្តែសម្រាប់​ភាពលម្អិតនៃជំងឺ​លោកជាអ្វីឲ្យ​ប្រាកដនោះ មិនមានការ​បញ្ជាក់ឲ្យ​បានលម្អិត​នោះឡើយ។

គួរបញ្ជាក់ថាលោក Serra ទើបតែបានឡើងកាន់​តួនាទីជា រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល​កាលពី​ខែឧសភា ឆ្នាំ២០១៦ ប៉ុណ្ណោះ​ក្រោយពេលដែល​លោកស្រី ឌីលម៉ា រួសេហ្វ ធ្លាក់ចេញពី​​អំណាចហើយ​​នៅចុងឆ្នាំ២០១៦​លោក​បានទទួល​ការវះកាត់​​ឆ្អឹងខ្នង ដែលជាអការៈ​ដ៏ធ្ងន់ធ្ងរ​មួយផងដែរ៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី