កំសាន្ត ៖ ឆ្លាតឱកាសរកលុយពេលប្រឡង បានប្រាក់រាប់លាន!

ចង់ដឹងថារឿង “Bad Genius” ដែលមានអ្នកទិញសំបុត្រចូលទស្សនាយ៉ាងច្រើនមានអ្វីពិសេសទេ?

ធ្លាប់មានរម្មណ៍បែកញើសពេលលួចចំលងគ្នាក្នុងពេលប្រឡងទេ? នេះហើយជាចំនុចដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះ ហើយធ្វើឲ្យរឿងមួយនេះមានការគាំទ្រខ្លាំង។

ការចាក់បញ្ចាំងថ្ងៃដំបូង នៃភាពយន្តថៃថ្មីដែលមានចំនងជើងថា “Bad Genius” នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តទស្សនាភាពយន្ត ជាពិសេសគឺយុវវ័យដែលជាសិស្សសាលាតែម្តង។ ដោយសារមានចំនួនអ្នកទស្សនាខ្ពស់ ម៉ោងបញ្ចាំងជាច្រើននៅស្ទឺគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជាគឺសម្រាប់តែរឿង “Bad Genius” នេះតែម្តង។

“Bad Genius” និយាយពីសិស្សឆ្លាតដាច់គេម្នាក់ ឈ្មោះ លីន ដែលនាងមានភារកិច្ចបន្លំការប្រលង ប្តូរក្រដាសចម្លើយ ជាថ្នូរនឹងលុយរាប់លាន។ នាងរួមដៃជាមួយមិត្តជិតស្និទ្ធិ ឈ្មោះ ក្រេស ជាក្មេងពូកែធ្វើការងារ តែរៀនខ្សោយ និងផាត់ ដែលជាកូនអ្នកមានទ្រព្យ គិតថាគ្រប់យ៉ាង លុយអាចទិញបាន។ ពួកគេចែកចាយចម្លើយ កណ្តាលបន្ទប់ប្រលង ហើយមិនថាថ្លៃយ៉ាងណា ពួកសិស្សយល់ព្រមទិញ ដើម្បីបានចម្លើយ រហូតពេលមួយ ពួកគេឱ្យលីន បន្លំការប្រលង STIC ដែលជាការប្រលងយកពិន្ទុចូល មហាវិទ្យាល័យល្បីៗ របស់ពិភពលោក ដែលសិស្សគ្រប់ប្រទេស ត្រូវប្រលងក្នុងពេលតែមួយ។ ឱកាសបន្លំស្ទើរតែគ្មាន តែលីនយល់ព្រម ដោយសុខចិត្តជិះយន្តហោះទៅប្រទេសផ្សេង ដែលម៉ោងដើរលឿនជាងថៃ ហើយផ្ញើរចម្លើយមកឱ្យសិស្សនៅថៃវិញ។

ចំនុចមួយទៀតដែលធ្វើឲ្យ “Bad Genius” មានភាពទាក់ទាញគឺតួអង្គតែម្តង។ កម្លោះសង្ហា Chanon Santinatornkul (សម្តែងក្នុងរឿង “Hormones 3” និង “Love Song Love”) សម្តែងជាតួអង្គសិស្សប្រុសពូកែឈ្មោះ Bank ហើយកាលពីថ្មីៗនេះ Chanon ក៏បានមកប្រទេសកម្ពុជាដើម្បីចូលរួមមហោស្រពភាពយន្តថៃផងដែរ។ តួសិស្សស្រីដ៏ពូកែឈ្មោះ លីន សម្តែងដោយតារាបង្ហាញម៉ូដឈ្មោះ Chutimon Chuengcharoensukying រួមជាមួយតារាក្មេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា “Bad Genius” ក៏ល្បីខ្លាំងនៅក្នុងប្រទេសថៃដែរ ដោយរកចំណូលបានយ៉ាងខ្ពស់។

ចង់ដឹងថាមានឈុតឆាកតក់ស្លុតបែបណាខ្លះតោះមកចូលប្រលងទាំងអស់គ្នានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited