ភ្នំពេញៈ កញ្ញា សុខ ពិសី ជាតារាចម្រៀង ក្នុងផលិតកម្មសាន់ដេ ត្រូវបានខាងផលិតកម្មចាត់ចែង ឲ្យសម្តែងជា តួឯក ជាមួយតារាចម្រៀងចំណូលថ្មី លោក ណុប សម្បត្តិនីកូ ហៅ នីកូ ក្នុងរឿងថ្មី មានចំណងជើងថា “សង្សារខ្មោច” ជាលើកដំបូង សម្រាប់តារាចម្រៀងទាំងពីរដួងនេះ ប៉ះគ្នាក្នុងការថតភាពយន្ត។

កន្លងមកមហាជនធ្លាប់តែ បានទស្សនាជាមួយរឿង របស់ផលិតកម្មសាន់ដេ ជាច្រើនមកហើយ ដោយរឿង ទាំងអស់នោះ ភាគច្រើន គេឃើញ កញ្ញ សុខ ពិសី សម្តែងតួឯក ជាមួយតារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត ។ តែពេលនេះនៅក្នុងរឿងថ្មី “សង្សារខ្មោច” តារាចម្រៀង សិរីមន្ត បែរជាត្រូវបាត់តំណែងតួឯក ក្នុងរឿងថ្មីនេះ ដោយខាងផលិតកម្ម បានយកតំណែង ទៅឲ្យតារាចម្រៀងចំណូលថ្មី លោក នីកូ សម្តែងជំនួសទៅវិញ ។

ជួបជាមួយតារាចម្រៀងស្រីស្រស់ និងជាតួឯកស្រី កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា នាងមានអារម្មណ៍ សប្បាយចិត្ត និងប្លែកចិត្តម្យ៉ាងដែរ ក្នុងការចាប់ដៃគូសម្តែងរឿងថ្មី ជាមួយលោក នីកូ ។ តែមិនថ្វីទេ នាងនឹងខិតខំ សម្តែងឲ្យល្អ បើទោះជាកន្លងមកនាងមិនធ្លាប់ បានសម្តែងរឿងជាមួយ លោក នីកូ ក៏ដោយ ។

តារាស្រីចម្រុះស្រួចរូបសម្រស់ កាន់តែស្អាត សុខ ពិសី បានប្រាប់ឲ្យដឹងថា “ទោះជាខ្ញុំ មិនធ្លាប់បានថតរឿង ជាមួយលោក នីកូ ក៏ដោយ តែកន្លងមកខ្ញុំធ្លាប់បានសម្តែងឈុតខារ៉ាអូខេ ជាលក្ខណៈសាច់រឿង ជាមួយគ្នា មិនមែនជារឿងពិបាកទេ សម្រាប់ខ្ញុំ ព្រោះថាកន្លងមកខ្ញុំ ក៏ធ្លាប់មានបទពិសោធន៍ថត ជាមួយតារាប្រុស ល្បីឈ្មោះច្រើនគួរសមដែរ ខ្ញុំគិតថានឹងទទួលបានជោគជ័យ” ។

ដោយឡែក តារាចម្រៀង និយមតុបតែងខ្លួន បែបតារាកូរ៉េ លោក នីកូ បានប្រាប់ឲ្យដឹងស្រដៀងគ្នាថា “ខ្ញុំសប្បាយ រីករាយមិនខុសពី កញ្ញា ពិសី ទេ។ តាមពិតទៅសម្រាប់ ការសម្តែងជាតួឯក ក្នុងរឿងថ្មីៗ នេះ ខាងផលិតកម្មបាន ទាក់ទង ហៅខ្ញុំថតដោយផ្តល់តំណែងតួឯក ឲ្យយូរហើយ គ្រាន់តែខ្ញុំមិនបាន ប្រកាសជាសាធារណៈ តែប៉ុណ្ណោះ ” ។

តារាប្រុសរូបសង្ហា មានឈ្មោះបោះសំឡេងគួរសម ក្នុងស្រទាប់យុវវ័យ លោក នីកូ បានប្រាប់ទៀតថា សម្រាប់ លោកការសម្តែងរឿងនិងការច្រៀង គឺមិនពិបាកទេ ព្រោះថាកន្លងមកលោកធ្លាប់ មានបទពិសោធក្នុងការ សម្តែងរឿងច្រើន តាំងពីក្មេងម្ល៉េះ ។ ដូច្នេះរឿងថ្មីនេះ លោកអាចមានបទពិសោធថត បានមិនសំខាន់ថា ដៃគូថ្មីឬចាស់នោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល