CamNews

កូន​ស្រី​​លួច​បង្កប់​កាមេរ៉ា ថត​សកម្មភាព​ឪពុក​តិរិច្ឆាន​រំលោភ​នាង ដើម្បី​ទុក​ជា​ ភស្តុ​តាង​បង្ហាញ

(ឥណ្ឌា)៖ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ រស់នៅប្រទេសឥណ្ឌា បានរៀបផែនការចាប់រូបភាព ឪពុករំលោភនាងឲ្យបាន ដើម្បីឲ្យម្តាយបានឃើញ ព្រោះតែម្តាយនាងមិនជឿ អ្វីដែលនាងបានប្រាប់ថា ត្រូវឪពុកចាប់រំលោភឡើយ។

នារីរងគ្រោះដោ​យការរំលោភផ្លូវភេទ ពីឪពុកបង្កើតរូបនេះ បានលួចដាក់កាមេរ៉ាបង្កប់ ថតពីសកម្មភាព​​ឪពុកដែលរំលោភនាង ជាញឹកញាប់ពេលដែលនៅតែម្នាក់ឯង ហើយឪពុកតិរច្ឆាននោះ រំលោភនាងបែបនេះអស់រយៈពេល ជាង៤ឆ្នាំមកហើយ ប៉ុន្តែពេល នាងប្រាប់ម្តាយ​និងប្អូនស្រីគ្មាននរណាជឿឡើយ ទើបនាងសម្រេចចិត្តធ្វើបែបនេះ។

កំឡុងពេលដាក់កាមេរ៉ាបង្កប់ លួចថតសកម្មភាពឪពុកបានមួយសន្ទុះ ស្រាប់តែបុរសជាឪពុកនោះ លបចូលមករំលោភនាងទៀត ពិតមែនហើយ ពេល ដែលម្តាយមកដល់ផ្ទះ ទើបកូនស្រីយកវីដេអូមកបង្ហាញ ឲ្យឃើញតែម្តង ពេលនោះទើបស្ត្រីជាម្តាយជឿ និងបានទូរស័ព្ទប្តឹងប៉ូលិស ឲ្យមកចាប់ខ្លួនប្តីកំហូចភ្លាម ៗ។ ស្ត្រីជាម្តាយនិយាយថា នាងស្តាយក្រោយណាស់ ដែលមិនជឿកូនពីដំបូង ស្មានថាកូនប្រឌិតរឿង តែពេលដឹងការពិតមានអារម្មណ៍ខឹងណាស់ រីឯបុរសជាឪពុក ក៏ព្រមសារភាពពីកំហុស តែបែរជាបន្ទោសថា មកពីខ្លួនស្រវឹងស្រាទៅវិញ ប៉ុន្តែឪពុកតិរច្ឆាននេះ នៅតែត្រូវប៉ូលិសបញ្ជូន ទៅតុលាការដើម្បីកាត់ទោស៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង