ភ្នំពេញៈ តារាសម្តែង និងជាពិធីកររូបសង្ហារ លោក បញ្ញា សិទ្ធ នៅក្នុងរយៈពេល ជាង១ឆ្នាំ មកនេះ សន្ទុះការងាររបស់លោក ហាក់មានភាពរីកចម្រើន ច្រើនជាងពេលមុន ស្របពេល ជាមួយគ្នានោះ នៅថ្ងៃនេះ តារាប្រុសរូបនេះក៏បាន ចាយទុនខ្ទង់ម៉ឺនដុល្លារ រៀបចំពិធីជប់ លៀងខួបកំណើត របស់លោក ដើម្បីបង្អួតទស្សនិកជន និងទាមទារការចាប់អារម្មណ៍ទ្វេដង មុនពេលដែលលោកធ្វើ ដំណើរចេញទៅ សម្តែងនៅអាម៉េរិក ។

សម្រាប់ការចាយទុនខ្ទង់ម៉ឺនដុល្លារ ក្នុងការរៀបចំពិធីជប់លៀង ខួបកំណើតរបស់អ្នកសិល្បៈ គឺស្ទើរតែជារឿងធម្មតាទៅហើយ សម្រាប់ពួកគេ ព្រោះតារាៗភាគច្រើនគិតថា ការសម្ញែង ពីភាពហ៊ឺហាររបស់ខ្លួន អាចធ្វើឲ្យពួកគេបង្កើនចំណាប់ អារម្មណ៍ពីទស្សនិកជន កាន់តែច្រើន ហើយ ជាមួយគ្នានោះដែរ សូម្បីតែបុរសសង្ហារ លោក បញ្ញាសិទ្ធ នៅក្នុងឆ្នាំនេះ ក៏បានសម្ញែង ការរៀបចំ ពិធីជប់លៀងខួបកំណើតរបស់ លោកគម្រប់២៤ឆ្នាំ លក្ខណៈទ្រង់ទ្រាយធំមិនចាញ់ តារាប្រុសស្រីល្បីឈ្មោះដទៃឡើយ ដោយលោកបានចាយទុនដ៏ទៅ ១ម៉ឺនដុល្លារ ដើម្បីរៀបចំ ពិធីជប់លៀងនេះ។

ជួបសម្ភាសន៍ តាមរយៈទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក បញ្ញាសិទ្ធ បានប្រាប់ឲ្យដឹងថា កន្លងមកលោកធ្លាប់រៀបចំ ពិធីជប់ លៀងខួបកំណើត ដែលប៉ុន្តែមិនមែនទ្រង់ទ្រាយធំដូចឆ្នាំនេះទេ ហើយចំពោះមូលហេតុដែល លោករៀបចំធំចាយទុន ដល់ទៅ១ម៉ឺនដុល្លារនោះ គឺលោកមានគោលបំណង២ទី១ គឺជប់ លៀងខួបកំណើត ទី២លោកចង់រៀបចំពិធី ជប់លៀង ជុំអ្នកសិល្បៈមុនពេល លោកចេញទៅ សម្តែង នៅអាម៉េរិកលើកដំបូង ។

តារាសម្តែងដែលទទួល បានការគាំទ្រច្រើន តាមរយៈរឿង “ខ្លាចអី សើចតើ” រូបនេះ បានប្រាប់ ឲ្យដឹងទៀតថា “ ខ្ញុំរៀបចំពិធីឆ្នាំនេះរាងធំពោល គឺរៀបចំប្រមាណ៣០តុ នៅកោះពេជ្រអគារ K នៅល្ងាចថ្ងៃនេះ ដោយភ្ញៀវចូលរួមមាន ទាំងអ្នកសិល្បៈ និងក្រៅរង្វង់សិល្បៈ ហើយបន្ទាប់ពី ខ្ញុំរៀបចំពិធីនេះរួច សប្តាហ៍ក្រោយ ខ្ញុំនឹងត្រូវចេញទៅសម្តែង នៅអាម៉េរិក រយៈពេល៣ខែ ជាមួយតារាចម្រៀង កញ្ញា អេននី ហ្សាម ដូច្នេះឆ្លៀតឱកាសនេះ រៀបចំពិធី២ក្នុងពេលតែមួយតែម្តងទៅ ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល