Descendants of the Sun គឺជាខ្សែភាពយន្តកូរ៉េដ៏ល្បី ប្រចាំឆ្នាំ២០១៦នេះហើយ សឹងតែទទួលបានការគាំទ្រពីទស្សនិកជន ទូទាំងពិភពលោកទៀតផង ហើយវាបានជាប់ក្នុងលំដាប់ខ្សែភាពយន្តកំពូលទាំង១០ របស់ពិភពលោកដោយមានដាក់បញ្ចូលក្នុង Google ផងដែរ។

Descendants of the Sun ចាប់ផ្តើមដាក់បញ្ចាំង តាមកញ្ចក់ទូរទស្សន៍ ជូនមហាជនទស្សនា នៅទឹកដីកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០១៦ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង មិនតែប៉ុណ្ណោះទេ រឿងនេះក៏ទទួលបានការគាំទ្រខ្លាំង ពីអ្នកទស្សនានៅក្នុងប្រទេសចិនដែរ បន្ទាប់ពីដាក់បញ្ចាំងនៅក្រៅប្រទេស ឯតួសម្តែងប្រុសស្រី Song Joong Ki និង Song Hye Kyo វិញ ក៏សឹងតែមិនគួរឲ្យជឿថា មានអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ដូច្នេះទេ ព្រោះគ្រាន់តែឈានជើងដល់ព្រលានយន្តហោះ ក៏មានមហាជនស្ទុះមកស្វាគមន៍យ៉ាងច្រើនកុះករ។

Descendants of the Sun ជារឿងកូរ៉េដ៏ល្បីបំផុត ក្នុងចំណោមខ្សែភាពយន្តអាមេរិកល្បីផ្សេងទៀត ដូចជារឿង Stranger Things, Game of Thrones និង The Crown ។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង